ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបអនុប្រធានសភាជាន់ទាបឆែក

វៀតណាមមានបំណងថា ទំនិញវៀតណាមកាន់តែច្រើនត្រូវបាននាំចេញទៅកាន់ឆែកដោយឈរលើមូលដ្ឋាននៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម - EU (EVFTA) និងផ្ទុយមកវិញ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបអនុប្រធានសភាជាន់ទាបឆែក

នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយអនុប្រធានសភាជាន់ទាបឆែកលោក Jan Bartošek ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា៖ វៀតណាមមានបំណងថា ទំនិញវៀតណាមកាន់តែច្រើនត្រូវបាននាំចេញទៅកាន់ឆែកដោយឈរលើមូលដ្ឋាននៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម - EU (EVFTA) និងផ្ទុយមកវិញ។ ប្រធានរដ្ឋសភាវៀតណាមបានស្នើឱ្យឆែកវិនិយោគលើការកែច្នៃផលិតផលកសិកម្មនៅវៀតណាម ដើម្បីនាំចេញទៅកាន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងពិភពលោកនិយាយរួម។

ភាគីទាំងពីរក៏បានចាត់ទុកថា ចាំបាច់ត្រូវបើកជើងហោះហើរត្រង់រវាងវៀតណាម និងឆែក សំដៅបម្រើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ។ អនុប្រធានរដ្ឋសភាឆែកបានអះអាងពីការគាំទ្រជំហរបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើតដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ៕


top