តបតាមការអញ្ជើញរបស់ប្រធានសភាតំណាងប្រជាជននៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លោកស្រី Puan Maharani និងប្រធានរដ្ឋសភានៃសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf នាព្រឹកថ្ងៃទី៤ ខែសីហា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចាកចេញពីទីក្រុងហាណូយទៅចូលរួមមហាសន្និបាត AIPA លើកទី៤៤ (AIPA-៤៤) ហើយបំពេញទស្សនកិច្ចជាផ្លូវការនៅ សាធារណរដ្ឋឥណ្ឌូណេស៊ី និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១០ ខែសីហា។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញចូលរួមមហាសន្និ បាត AIPA-៤៤ នៅប្រទេសឥណ្ឌូនេស៊ី ដើម្បីបញ្ជាក់អំពីតួនាទីរបស់រដ្ឋសភា វៀតណាម រួមចំណែកយ៉ាងសកម្ម និងម្ចាស់ការចំពោះខ្លឹមសារនានារបស់ AIPA។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឥណ្ឌូណេស៊ី និងសាធា រណរដ្ឋឥស្លាមអ៊ីរ៉ង់ ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងរវាងវៀតណាម ជាមួយប្រទេសទាំងពីរខាងលើ លើគ្រប់វិស័យ កសាង និងពង្រឹងទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ៕