ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម Vuong Dinh Hue ជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភា/សភានៃប្រទេសនានា

នារសៀលថ្ងៃទី២១ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅ ខាងក្រៅមហាសន្និបាតអន្តរសភាបណ្ដាប្រទេសអាស៊ីអាគ្នេយ៍លើកទី៤៣ (AIPA-៤៣) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មានជំនួបសន្ទនាទ្វេភាគីជាមួយ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសមួយចំនួន។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបជាមួយប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-jin។ (រូបថត៖ VNA)  
 

ក្នុងជំនួបជាមួយប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-jin ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានបញ្ជាក់ថា វៀតណាមជានិច្ចកាលយកចិត្ត ទុកដាក់ និងមានបំណងចង់អភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយ សិង្ហបុរី។ ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានឯកភាពរក្សាប្រសិទ្ធភាពនៃការ ផ្លាស់ប្តូរ ការជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ គ្រប់កាណាល់; មានសកម្មភាព ជួបប្រាស្រ័យសភា ជំរុញទំនាក់ទំនងទ្វេភាគី; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ ថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង; កសាង “ទំនាក់ទំនងភាពជាដៃគូសេដ្ឋ កិច្ចឌីជីថល - សេដ្ឋកិច្ចបៃតង វៀតណាម - សិង្ហបុរី” ផងដែរ។

  ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ លោកស្រី Shahiba Gafarova។ (រូបថត៖ VOV)  
ក្នុងជំនួបជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់ លោកស្រី Shahiba Gafarova ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានបញ្ជាក់ថា វៀតណាមជានិច្ច កាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយប្រទេសជាមិត្តភក្តិប្រពៃណី ក្នុងនោះ មាន Azerbaijan ដោយចាត់ទុកថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពហុវិស័យ។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា ប្រទេសទាំងពីរត្រូវការបន្តបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ពង្រីក ការនាំចេញទំនិញជាមួយគ្នាទៅវិញទៅមក ជំរុញ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវយន្តការដែលមានស្រាប់; ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ ការអប់រំ និងការជួបប្រាស្រ័យប្រជាជន៕

top