ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan ជួបសម្តែងការគួរសមអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping

នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសម្តែងការគួរសម អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោកXi Jinping ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជួបសម្តែងការគួរសមអគ្គលេខាបក្ស
ប្រធានរដ្ឋចិន លោក Xi Jinping (រូបថតៈ VOV)

ក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមមានបំណងនិងគាំទ្រចិនអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងពង្រីកនូវតួនាទីសកម្ម រួមចំណែកជាក់ស្តែងទៅក្នុងសន្តិភាពនិងភាពសម្បូររុងរឿងលើពិភពលោក​។  លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យភាគីទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រក្សាស្ថិភាពនៃទំនាក់ទំនងវៀតណាម-ចិន។

រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានឯកភាពគប្បីពង្រឹងនិងពង្រីកដោយឥតឈប់ឈរទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ បង្កើនការជួបប្រាស្រ័យ ជម្រុញទំនាក់ទំនងពាណិជ្ជកមកម្ម និង​កសាងបណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែននិងបណ្តាគំរោងការសហប្រតិបត្តិការធំៗទៀតផង។

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានសម្តែងការស្វាគមន៍លោកស្រី Nguyen Thi Kim Ngan នឹងទៅ​បំពេញទស្សនកិច្ចនៅចិននាពេលខាងមុខ។ លោកស្រីប្រធានរដ្ឋសភាវៀតណាមរីករាយទទួលសេចក្តីអញ្ជើញ​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top