
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅសាកសួរសុខទុក
និងជួនពរបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន
នារសៀលថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនក្នុងឱកាសរំលឹកខួបលើកទី២៨នៃទិវាប្រជាជនទាំងមូលការពារជាតិនិងខួបលើកទី៥៨នៃទិវាប្រពៃណីកងកម្លាំងការពារព្រំដែនវៀតណាមថ្ងៃទី៣ ខែមិនា ផងដែរ។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា កងទ័ពការពារព្រំដែនត្រូវបានបក្សនិងរដ្ឋប្រកល់ភារកិច្ចគ្រប់គ្រង ការពារអធិបតេយ្យភាព ធានាសន្តិសុខព្រំដែនលើដីគោកនិងលើសមុទ្រ ហើយក្នុងរយៈពេលកន្លងទៅបានបំពេញយ៉ាងល្អ ភារកិច្ចទាំងនេះ ។កងទ័ពការពារព្រំដែនបានតាងនាមបក្ស រដ្ឋនិងប្រជាជន អនុវត្តល្អភារកិច្ចទំនាក់ទំនង ការទូតប្រជាជននិងទំនាក់ទំនងកិច្ចការបរទេសរវាងកងកម្លាំងការពារជាតិវៀតណាមជាមួយប្រទេសជាប់ខ្សែព្រំដែន។ ហើយជាពិសេស រាល់គោលនយោបាយរបស់បក្សនិងរដ្ឋតែងតែបានកងទ័ពការពារព្រំដែនផ្សព្វផ្សាយនិងចលនាប្រជាជនអនុវត្តផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម