ព័ត៌មាន

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួម IPU-138 និងបំពេញទស្សនកិច្ចជាផ្លូវការនៅហូឡង់

​គណៈកម្មាធិការកិច្ចការបរទេ​សរបស់​រដ្ឋសភាបានចេញសេចក្តីជូនដំណឹ​ងកាល​ពីថ្ងៃ ទី២០ខែមីនា​ ឲ្យបានដឹង​ថា ទទួល​​សេចក្តីអញ្ជើញ​របស់ប្រធានសហភាពអន្ត​រសភាពិភព លោក លោ​ក Gabriela Cuevas Barron គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភាវៀតណាម ដឹក នាំដោ​យប្រធានរដ្ឋសភា លោកស្រី​ Nguyen Thi Kim Nga​n នឹង​អញ្ជើញ​ចូល​រួម​មហា​ស​ន្និបាត​លើកទី១៣៨ ស​ហភាព​អន្តរសភាពិ​ភពលោក (IPU-138) និងសន្និសីទទា​ក់ ទិននានា​ក្នុងអំឡុង​ថ្ងៃទី២៤ និងទី២៥ខែមីនានៅ​ទីក្រុងហ្ស៊ឺណែវ ប្រ​ទេសស្វីស​។ 
 
បន្ទាប់​មកទៀត ចាប់ពីថ្ងៃទី២៦ដ​ល់ថ្ងៃទី២៨ខែមីនា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀ​តណាម​ នឹង​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅព្រះរាជាណាចក្រហូឡ​ង់ តាមសេចក្តីអញ្ជើ​ញរបស់​ ប្រធាន​សភាជាន់​ទាប​ព្រះរាជាណាច​ក្រ​ហូឡង់​  Khadija Ar​ib ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top