ព័ត៌មាន

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយប្រធានវិទ្យាស្ថានព្រះរាជអាជ្ញាកំពូលកូរ៉េខាងត្បូង


 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយប្រធានវិទ្យាស្ថានព្រះរាជអាជ្ញាកំពូលកូរ៉េខាងត្បូង លោក  Mun Mo-il

 នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ​២០១៩ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan  បានអញ្ជើញទទួលជួប ជាមួយប្រធានវិទ្យាស្ថាន​ព្រះរាជអាជ្ញា​កំពូលកូរ៉េខាងត្បូង លោក Mun Mo-il ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ការងារនៅវៀតណាម តាមការអញ្ជើញរបស់អយ្យការ​ប្រ​ជាជនកំពូលវៀតណា​ម។
 
នៅក្នុងជំនួបនេះ លោក​ប្រធានរដ្ឋសភា​វៀត​ណាម បាន​វាយតម្លៃខ្ពស់​ចំពោះជំនួប​ពិភាក្សា រវាង​ប្រធាន​វិទ្យាស្ថាន​ព្រះរាជអាជ្ញាកំ​ពូលកូរ៉េខាងត្បូងជាមួយ ប្រ​ធានអយ្យការប្រជាជនកំពូលកំពូ​ល Le Minh Tri​។ ពោលគឺ​ ការចុះហត្ថលេខាលើអនុស្សារ​ណៈសហប្រតិបត្តិការដំណាក់កាល ២​០១៩-២០២២ រវាង​អយ្យការ​ប្រជាជន​កំពូលវៀត​ណាម​ជាមួយវិទ្យាស្ថានព្រះរាជអាជ្ញាកំពូល​កូរ៉េខាងត្បូង ដែលជា​មូលដ្ឋាន​សំខាន់​ដើម្បី​ភាគី​ទាំង​ពីរ​បន្តអនុវត្តន៍​រាល់សកម្មភាពសហប្រតិបត្តិការនាពេលខា​ងមុខ ព្រមទាំងមានបំណងថា ​អនុស្សារណៈ​នេះនឹង​បាន​អនុវត្ត​យ៉ាង​ឆាប់​ៗ​។
 
ចំណែកឯប្រធានវិទ្យាស្ថា​ន​ព្រះរាជអាជ្ញាកំពូលកូរ៉េខា​ងត្បូង លោក Mun Mo-il បានស្នើឲ្យភា​គីទាំង​ពីរ រក្សាការ​ផ្លាស់​ប្តូរគណៈ​ប្រតិភូ ដើម្បីបង្កើនទំនាក់ទំនងកិច្ច​សហ​ប្រតិ​​បត្តិការ​មិត្តភាព ការយល់ដឹងគ្នាទៅ​វិញទៅមក និង​ការចែករំលែកបទ​ពិសោធ​ន៍ ក្នុងកិច្ចការ​ជំនាញដើម្បីបម្រើ​ប្រជាជន​ឲ្យកាន់តែល្អជា​ង៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top