ព័ត៌មាន

ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន៖ នារីត្រូវតែក្លាយជាម្ចាស់កម្មវត្ថុមួយក្នុងការស្ថាបនាអនាគត

មហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី១៤ សម្រាប់អាណត្តិ ២០២៦-២០៣១ ក្រោមប្រធានបទ “សាមគ្គីភាព - ឬទ្ធានុភាព - មេត្តាករុណា - នវានុវត្តន៍ - អភិវឌ្ឍន៍” បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី ១៨ ខែមិថុនា នៅទីក្រុងហាណូយ។
ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន ថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាត (រូបថត៖ ដួន តាន់/VNA)

នៅក្នុងសុន្ទរកថាសំខាន់ថ្លែងក្នុងសន្និបាត ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានបញ្ជាក់ថា ពេញមួយប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ នារីវៀតណាមបានអះអាងពីតួនាទីសំខាន់នៅស្ទើរតែគ្រប់វិស័យនៃជីវភាពសង្គម។ នៅលើបណ្តាវេទិកាអន្តរជាតិ ប្រតិភូនារីវៀតណាមតែងតែមានទំនុកចិត្ត សកម្ម និងបានចូលរួមចំណែកគំនិតផ្តួចផ្តើមជាច្រើន ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិស្តីពីសមភាពយេនឌ័រ។

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន បានសង្កត់ធ្ងន់ថា៖ “ប្រទេសជាតិកំពុងឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ដែលមានតម្រូវការខ្ពស់គ្រប់ទិដ្ឋភាពទាំងអស់ ដែលទាមទារឱ្យស្ត្រីមិនត្រឹមតែជាកម្លាំងចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាម្ចាស់កម្មវត្ថុសំខាន់មួយក្នុងការស្ថាបនាអនាគតអភិវឌ្ឍន៍របស់ប្រទេសជាតិទៀតផង។ សហភាពនារីវៀតណាមត្រូវការច្នៃប្រឌិតឱ្យកាន់តែរឹងមាំ ដំណើរការកាន់តែមានប្រសិទ្ធភាព ជាក់ស្តែង និងអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ សហភាពនារីត្រូវផ្តោតលើដំណោះស្រាយដើម្បីកែលម្អចំណេះដឹងរបស់ស្ត្រី ជំនាញឌីជីថល ជំនាញវិជ្ជាជីវៈ ជំនាញភាសាបរទេស និងសមត្ថភាពសិក្សាពេញមួយជីវិត។ ជាមួយគ្នានោះ ត្រូវផ្តោតការយកចិត្តទុកដាក់ជាប្រចាំចំពោះស្ត្រីជនបទ ស្ត្រីជនជាតិភាគតិច និងស្ត្រីងាយរងគ្រោះ”។

មហាសន្និបាតបានជ្រើសរើសគណៈកម្មាធិការប្រតិបត្តិមជ្ឈិមលើកទី១៤ នៃសហភាពនារីវៀតណាម ដែលមានសមាជិកចំនួន ១១១រូប។ លោកស្រី ឡេ ធី ធុយ ត្រូវបានជ្រើសតាំងឡើងវិញជាប្រធានសហភាពនារីវៀតណាមនីតិកាលទី១៦ ណាណត្តិ ២០២៦-២០៣១៕


top