ព័ត៌មាន

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ប្រគល់អំណោយបុណ្យតេតជូនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងជនជាតិភាគតិចនៅខេត្ត An Giang

នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅទីក្រុង Chau Doc ខេត្ត An Giang ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញចុះសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងប្រគល់អំណោយចំនួន ២០០កញ្ចប់ ជូនដល់គ្រួសារគោលនយោបាយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត គ្រួសារក្រីក្រ បងប្អូនជនជាតិភាគតិច ពលករមានស្ថានភាពលំបាក និងកុមារ ៦នាក់ ដែលជាកូនធម៌របស់ប៉ុស្ត៍យោធាការពារព្រំដែនក្នុងខេត្ត។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជូនអំណោយបុណ្យតេតដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ជនជាតិភាគតិច និងពលករមានស្ថានភាពលំបាកនៅខេត្ត An Giang។ (រូបថត៖ Duy Linh)

នៅទីនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឱ្យថ្នាក់ដឹកនាំមូលដ្ឋានបន្តផ្តោតការយកចិត្តទុកដាក់ ថែទាំបុណ្យតេតសម្រាប់ប្រជាជន មិនឱ្យនរណាម្នាក់គ្មានបុណ្យតេត មិនទុកឱ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅពីក្រោយ តាមប្រពៃណីស្រឡាញ់គ្នាទៅវិញទៅមក ស្លឹកឈើល្អការពារស្លឹកឈើរហែករបស់ប្រជាជាតិ។ ឈានចូលឆ្នាំ ២០២៣ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឲ្យអាជ្ញាធរនិងប្រជាជនខេត្ត An Giang បន្តរក្សាការអភិវឌ្ឍលើវិស័យកសិកម្ម កសិករ និងជនបទ ដែលក្នុងនោះត្រូវបន្តផ្តោតសំខាន់លើការអនុវត្តកម្មវិធីគោលដៅជាតិចំនួន ៣ រួមមានការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព កសាងជនបទថ្មី អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ។ ថ្នាក់ដឹកនាំខេត្តយកចិត្តទុកដាក់ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសពាណិជ្ជកម្មតាមព្រំដែន បង្កើតការងារធ្វើសម្រាប់ប្រជាជន; អនុវត្តកិច្ចការជនជាតិ សាសនា ឲ្យបានល្អ ខិតខំប្រឹងប្រែងនាំខេត្ត An Giang ក្លាយជាខេត្តដ៏ល្អប្រសើរ នៅតំបន់ដីសណ្តទន្លេ Cuu Long។ មុននោះ នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញទៅអុជធូបនៅមណ្ឌលអនុស្សាវរីយ៍លោកប្រធាន Ton Duc Thang នៅឃុំ My Hoa Hung ទីក្រុង Long Xuyen ផងដែរ៕


top