ព័ត៌មាន

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបលោកនាយឧត្តមសេនីយ៍ Raúl Castro Ruz និងលេខាទីមួយ ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel

ដំណើរទស្សនកិច្ចនេះមានអត្ថន័យជាច្រើន និងបង្ហាញអំពីទំនាកទំនងលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងរវាងបក្ស រដ្ឋាភិបាល រដ្ឋសភា និងប្រជាជននៃប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបលេខាទីមួយ ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel (រូបថត៖ quochoi.vn)

នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ តាមម៉ោងក្នុងស្រុក នៅវិមានបដិវត្តគុយបាក្នុងទីក្រុង Havana ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានជួបជាមួយថ្នាក់ដឹកនាំបដិវត្តគុយបា លោកនាយឧត្តមសេនីយ៍ Raúl Castro Ruz និងលេខាទីមួយ ប្រធានរដ្ឋគុយបាលោក Miguel Diaz-Canel

នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Raúl Castro Ruz និងលេខាទីមួយ ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ដោយចាត់ទុកថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យជាច្រើន និងបង្ហាញអំពីទំនាកទំនងលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងរវាងបក្ស រដ្ឋាភិបាល រដ្ឋសភា និងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានប្រគល់សៀវភៅ ទ្រឹស្តី និងការអនុវត្តមួយចំនួនអំពីសង្គមនិយម និងមាគ៌ាឆ្ពោះទៅសង្គមនិយមនៅវៀតណាមរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong

នាយប់ថ្ងៃដដែល តាមម៉ោងក្នុងស្រុក ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernández បានចូលរួមកម្មវិធីវប្បធម៌ និងសិល្បៈដើម្បីអបអរសាទរជោគជ័យនៃសម័យប្រជុំពិសេសរដ្ឋសភាគុយបានីតិកាលទី១០; អបអរសាទរខួបលើកទី ៥០ នៃដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំ Fidel Castro Ruz ទៅកាន់វៀតណាម និងទៅកាន់តំបន់រំដោះវៀតណាមខាងត្បូង; រំលឹកខួបលើកទី ៦០នៃការបង្កើតគណៈកម្មាធិការសាមគ្គីភាពជាមួយវៀតណាមខាងត្បូង និងឆ្ពោះទៅពិធីរំលឹកខួបលើកទី ៦៣ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៦០ - ២០២៣)៕


top