ព័ត៌មាន

ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ទាបម៉ាឡេស៊ី

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការសភាជាន់ទាបម៉ាឡេស៊ីក្នុងរដ្ឋធានី Kuala Lumpur ប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Dato’ Johari bin Abdul ជាអធិបតីពិធីទទួលស្វាគមន៍ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី។
  ប្រធានសភាតំណាងរាស្រ្តម៉ាឡេស៊ី Tan Sri Dato' Johari bin Abdul ទទួលស្វាគមន៍ប្រធានរដ្ឋសភាលោក Tran Thanh Man (រូបថត៖ Le Tuyet/VOV)  
  ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបពិភាក្សាជាមួយប្រធានសភាជាន់ទាបម៉ាឡេស៊ី Tan Sri Dato' Johari bin Abdul (រូបថត៖ Le Tuyet/VOV)  
  ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី Dato' Awang Bemee Awang Ali Basah និងប្រធានរដ្ឋសភាលោក Tran Thanh Man (រូបថត៖ Le Tuyet/VOV)  

នៅក្នុងកិច្ចពិភាក្សាបន្ទាប់ពីពិធីស្វាគមន៍ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើបណ្តាញសភាតាមរយៈការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈប្រតិភូកម្រិតគណៈកម្មាធិការ ការផ្លាស់ប្តូរសមាជិកសភាស្ត្រី និងសមាជិកសភាវ័យក្មេង; ចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការកសាង និងសុក្រិតក្របខ័ណ្ឌច្បាប់ដែលសមស្រប បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអនុវត្តខ្លឹមសារ/វិស័យថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានបង្កើតឡើងថ្មី។

ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការត្រួតពិនិត្យការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃសន្ធិសញ្ញាអន្តរជាតិ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ។ រដ្ឋសភាវៀត ណាម និងសភាម៉ាឡេស៊ីនឹងបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគីដូចជា AIPA សហភាពអន្តរសភា (IPU) វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) ជាដើម។

មុននោះ នាថ្ងៃដដែល ប្រធានរដ្ឋសភាលោក Tran Thanh Man បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាម៉ាឡេស៊ី Dato' Awang Bemee Awang Ali Basah៕


top