ព័ត៌មាន

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាផ្ញើសារលិខិតរំលែកទុក្ខចំពោះមរណភាពរបស់អតីតអគ្គលេខាបក្ស Le Kha Phieu


 ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន (រូបថតៈ VOV)
 

នាថ្ងៃទី៩ ខែសីហា  ឆ្នាំ​២០២០ ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា សម្តេច  ហេង សំរិន និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយឈុំ បានផ្ញើសារលិខិតរំលែកទុក្ខជូនដល់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ចំពោះមរណភាពរបស់អតីតអគ្គលេខាបក្សកុម្មុយ​និស្​តវៀត​ណាម ​លោក Le Kha Phieu។
 
ក្នុងសារលិខិតរំលែកទុក្ខ ប្រធាន រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចហេង សំរិន បានសង្កត់ធ្ងន់ថា៖ “មរណភាណរបស់អតីតលេខាបក្សកុម្មុយ និស្តវៀតណាមលោក Le Kha Phieu គឺជាការបាត់បង់ដ៏ធំធេង នៃថ្នាក់ដឹកនាំដ៏ឆ្នើមនិងឈ្លាសវៃរបស់បក្ស រដ្ឋ និងប្រជាជនវៀត ណាម ក៏ដូចជា ការបាត់បង់មិត្តល្អរបស់កម្ពុជា ដែលលោក Le Kha Phieu បានចូលរួមចំណែកស្តា កសាង អភិវឌ្ឍន៍ និងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជម្រុញ លើកកម្ពស់ទំនាក់ទំនង សហប្រតិបត្តិការជិតស្និទ្ធក្នុងស្មារតីមិត្តភាពជាមួយកម្ពុជា។ តាងនាមរដ្ឋសភាកម្ពជា និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវសមានចិត្តនិងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ក៏ដូចជា ក្រុមគ្រួសារសពអតីតលេខាបក្ស Le Kha Phieu ផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម



top