ព័ត៌មាន

ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernandez ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហ ប្រធានសម័យប្រជុំលើកទី ២ គណៈកម្មាធិការអន្តរសភាវៀតណាម-គុយបា កាលពី យប់ថ្ងៃទី ១ តុលា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernandez បានសម្តែងនូវគោលបំណងចង់បន្តផ្លាស់ប្តូរបទពិសោធន៍ និងមេរៀនរបស់វៀតណាម ក្នុងដំណើរការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ជាពិសេសដំណើរការផ្លាស់ប្ដូរថ្មីនៅវៀត ណាម និងគោលជំហរ គោលនយោបាយអភិវឌ្ឍន៍យុទ្ធសាស្ត្រ ដែលបក្ស និងរដ្ឋ វៀតណាមកំពុងអនុវត្តន៍ផងដែរ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបន្តអនុវត្តន៍វិធានការនានាដើម្បី ជួយឧបត្ថម្ភគុយបាយ៉ាងជាក់ស្ដែង ជាពិសេសគម្រោងកសិកម្មតាមគំរូអាជីវកម្ម ដើម្បី គាំទ្រសន្តិសុខស្បៀងអាហារនៅគុយបា ក៏ដូចជាវិស័យសំខាន់ៗផ្សេងទៀតអំពី ថាមពល និងជីវបច្ចេកវិទ្យា។
ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តសម្របសម្រួលក្នុងការអនុវត្តសកម្មភាពអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត “ឆ្នាំមិត្តភាពវៀតណាម - គុយបា” (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៦០ - ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥); បង្កើតលក្ខខណ្ឌ អំណោយផល និងលើកទឹកចិត្តដល់ការពង្រីកការចូលរួមរបស់អង្គការ និងសហគ្រាស នៃប្រទេសទាំងពីរក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ; ផ្តោត លើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសលើ វិស័យសហប្រតិបត្តិការយុទ្ធសាស្ត្រ ដែលបានព្រមព្រៀងដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ប្រទេសទាំងពីរ ក៏ដូចជាការពង្រីកទៅកាន់វិស័យសក្តានុពលផ្សេងៗទៀត៕

top