ព័ត៌មាន

ប្រធានរដ្ឋសភាកម្ពុជានឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ២០១៧ គណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភាវៀតណាម​នីតិកាលទី ១៤បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យដឹងថា ​៖ ទទួលសេចក្តីអញ្ជើញរបស់ប្រ​ធាន​រដ្ឋសភា​វៀតណាម លោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភាកម្ពុជាដឹកនាំ​ដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹង​អញ្ជើញ​មកបំពេញទស្សនកិច្ច​ជា​ផ្លូវការនៅវៀត​ណាម ចូលរួមរាល់សកម្មភាពរំលឹក​ខួបលើកទី៥០ នៃទិវាបង្កើ​ត​ទំនាក់​ទំនងការទូត វៀត​ណាម-កម្ពុជា និងចូល​រួមសន្និសីទប្រធានរ​ណសិរ្សមាតុភូមិ ប្រទេសទាំងបី​ វៀតណាម- ​កម្ពុជា​ -ឡាវ។ ដំណើរ​ទស្សនកិច្ចនេះ​នឹងប្រព្រឹត្ត​ទៅចាប់ ពីថ្ងៃទី២៣ដ​ល់ថ្ងៃទី២៦ ខែមិថុនា ​ឆ្នាំ២០១៧៕

តាម​ VOV5 - ​វិទ្យុសំឡេង​វៀតណាម



top