
សម្ដេចហេងសំរិន ប្រធានរដ្ឋសភា និងជាប្រធានរណសិរ្យ សាមគ្គីអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជា
នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ សម្ដេចហេងសំរិន ប្រធានរដ្ឋសភា និងជាប្រធានរណសិរ្យ សាមគ្គីអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជា បានជួបសន្ទនាជាមួយគណៈប្រតិភូ គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមទីក្រុងហូជីមិញ ដឹកនាំដោយលោក Do Trung Tin អនុប្រធាន ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា។ ថ្លែងមតិនៅទីនេះ សម្ដេចហេងសំរិន បានបង្ហាញនូវការដឹងគុណចំពោះបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម បានគាំទ្រ និងជួយឧបត្ថម្ភប្រជាជនកម្ពុជាក្នុងរយៈពេលកន្លងទៅ ហើយសង្កត់ធ្ងន់ថា៖ ប្រជាជនកម្ពុជា និងវៀតណាមមានប្រព្រៃណីគាំទ្រ សាមគ្គី និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីខឿនឯករាជ្យសេរីភាព និងសន្តិភាពរបស់ប្រទេសនិមួយៗ ប្រធានរដ្ឋសភា សង្ឃឹម និងជឿជាក់ថា៖ ប្រពៃណីល្អប្រសើរនេះ នឹងបានជំនាន់វ័យក្មេង នៃប្រទេសទាំងពីរពង្រឹងនិងពង្រីកដោយឥតឈប់ឈរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម