ព័ត៌មាន

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan៖ កសាងទីក្រុង Can Tho ទៅជាទីក្រុងស្នូលនៃតំបន់ដីសណ្ដទន្លេ Cuu Long

នារសៀលថ្ងៃទី ១៦ ខែមីនា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូរដ្ឋសភានៃទីក្រុង Can Tho បានជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Can Tho។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ


ក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើឱ្យទីក្រុង Can Tho ត្រូវមានការឯកភាពខ្ពស់អំពីការយល់ដឹងនិងសកម្មភាព ក៏ដូចជា លើកកម្ពស់គុណសម្បត្តិសក្តានុ ពល រួមទាំងពង្រឹងការតភ្ជាប់ជាមួយបណ្តាខេត្តដទៃទៀតក្នុងតំបន់ទៀត ផង។ ជាពិសេស លើកកម្ពស់ការតភ្ជាប់ការវិនិយោគ ជំរុញពាណិជ្ជកម្មប្រកបដោយមានប្រសិទ្ធភាពនៃការវិនិយោគរបស់សហគ្រាស។

លោកស្រី ប្រធានរដ្ឋសភា Nguyen Thi Kim Ngan មានប្រសាសន៍ថា៖ ដើម្បីឱ្យទីក្រុង Can Tho ក្លាយជាទីក្រុងស្នូលរបស់តំបន់ ចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធឈានមុខ និងមានដំណោះស្រាយសមស្រប់។ ទន្ទឹមជាមួយគ្នានោះ ទីក្រុង Can Tho ត្រូវពង្រីកសក្កាពល បង្កើនការតភ្ជាប់តាមរវាងបណ្តាខេត្តក្នុងតំបន់។ លោកស្រីប្រធានរដ្ឋសភាបានស្នើឲ្យទីក្រុងត្រូវស្រាវជ្រាវការអនុវត្តបច្ចេកវិទ្យាថ្មី កែទម្រង់រដ្ឋបាលនិងកែលំអបរិយាកាសវិនិយោគផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top