ព័ត៌មាន

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ទទួល​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​លោក Shizo Abe

 នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅទី​ក្រុង​ហាណូយ ប្រធាន​រដ្ឋសភា​វៀត​ណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួល​ជួប ជាមួយ​នាយក​រដ្ឋមន្ត្រីជប៉ុន លោក Shizo Abe។ ​ក្នុង​ជំនួប​នេះ​ប្រធាន​រដ្ឋសភា​វៀត​ណាម​ បានស្នើឲ្យ​ជប៉ុន បន្តរក្សា​ជំនួយ ODA ជួយវៀតណាម អភិវឌ្ឍន៍​សេដ្ឋកិច្ច​-សង្គម​និង​អនុវត្ត​គម្រោង​ការ​មួយ​ចំនួន ​ក្នុង​នោះមាន​គម្រោង​ការ​ទប់​ទល់​នឹង​បម្រែ​បម្រួល​អាកាសធាតុ។ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​មិត្តភាពរ វាង​វៀត​ណាម​ ជាមួយ​ជប៉ុន​នាពេលខាង​មុខ ប្រធាន​រដ្ឋសភា​បាន​ស្នើឲ្យភាគី​ទាំង​ពីរ​​រក្សា​​ ការ​ជួប​ប្រាស្រ័យ​ជាន់​ខ្ពស់​រវា​ង​រដ្ឋាភិបាល​ទាំងពីរ និង​រដ្ឋសភា​នៃ​ប្រទេស​ទាំង​ពីរ​។


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Shizo Abe បានសង្កត់​ធ្ងន់ថា ជប៉ុននឹង​រួម​ចំណែក​សកម្ម​ថែមទៀត​ទៅ ក្នុង​ការអភិវឌ្ឍ​​សេដ្ឋកិច្ច​សង្គម របស់វៀត​ណាម។ ស្តីពី​បញ្ហា​សមុទ្រ​ខាង​កើត លោក Shizo Abe បាន​ឲ្យដឹង​ថា​ជប៉ុន​គាំទ្រ​​វៀត​​ណាម​ជានិច្ច ដោយ​ឈរលើមូលដ្ឋាន​គោរព​ច្បាប់​អន្តរជាតិ​៕
 

តាម ​VOV5 -  វិទ្យុសំឡេង​វៀតណាម​
 


top