ព័ត៌មាន

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីបើកមហាសន្និបាត IPU


 
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ក្នុងពិធីបើកមហាសន្និបាត IPU-137 (រូបថតៈ Trọng Đức/TTXVN)

នាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០១៧​​​ (តាមម៉ោងតំបន់) នៅទី​ក្រុង Saint Petersburg សហ​ព័ន្ធរុស្ស៊ី បាន​ប្រារព្ធ​មហាសន្និបាត​សហភាព​អន្តរសភាពិភពលោក លើកទី១៣៧ (IPU-137) ។ អញ្ជើញចូលរួមមហា​សន្និបាតនេះ មាន​វត្តមាន​តំណាងជាង​២ពាន់នាក់។​ ប្រធានរដ្ឋ សភាវៀ​តណាម លោ​កស្រី Nguyen Th​i Kim Ngan និង​គណៈ​ប្រតិភូ​ជាន់ខ្ពស់​នៃរ​ដ្ឋ​សភា​វៀត​ណាម បានអញ្ជើញចូលរួមក្នុងពិធីបើ​កផងដែ​រ។ អញ្ជើញថ្លែងមតិនៅ​ទីនេះ​ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បានចាត់ទុកថា ក្នុ​ងចំណោមផលប្រយោជន៍ រួមនោះ ស​មាជិក ​IPU ទាំង​អស់​ នឹងកសាងរបៀបវារៈដោយតុល្យភា​ព។ ក្នុងនោះ មាន សញ្ញាជាតិសាស​ន៍និង​សាសនា។ ប្រទេស​ទាំង​អស់​​នឹង​រួមគ្នាបោះជំហានទៅរកការ បង្កើតរ​ចនាសម្ព័ន្ធសម​ភាព តម្លាភាព​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ​។ រីឯប្រធាន IPU លោក Saber Chowdhury បានសង្កត់ធ្ងន់ថា​ សមាជិកសភា​ទាំង​​អស់ គប្បីខំប្រឹង​ប្រែង ស្វែង​រកដំណោះស្រាយដើម្បីដោះស្រាយរាល់បញ្ហាក្តៅគ​គុក ក្នុង​សម័យកាល។ ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​រុស្ស៊ី ​លោក Valentina Ivanovna Matviyenko បានចាត់ទុក​ថា​៖
 
“ពិភពលោកកំពុ​ងរង់ចាំយើង សមាជិកសភា នូវសកម្ម​ភាព ការបោះជំហានជាក់ ​ស្តែង ដើម្បី​កាត់បន្ថយ​ភាពតាន​តឹងលើលោក​ ជួយស្តារខឿនស​ន្តិភាពយូរអង្វែ​ង ជម្រុញ​វឌ្ឍន៍​ភាព​អំពីសេដ្ឋកិច្ច​និង​សង្គម​របស់​ប្រទេស​ទាំង​អស់និង​ជនជាតិទាំងអស់។ តាមនោះ​ ប្រធានបទនៃបណ្តាការពិភាក្សារប​ស់មហា​សន្និបាត គឺ “ជម្រុញ​ភាព​សម្បូរ បែបវប្បធម៌និងសន្តិភាពតាម​រយៈ ជំនួបសន្ទនាអន្តរសាសនានិង​រវាងបណ្តាជា​តិ សាសន៍” គឺ​សំខាន់​ណាស់”​។

 

 
  ប្រធាន IPU លោក Saber Chowdhury

នាថ្ងៃទី១៥ ខែតុលា​​ ឆ្នាំ២០១៧ ប្រ​ធានរដ្ឋសភាវៀតណាម​ លោកស្រី Nguyen Thi Kim Ngan អញ្ជើញ​មាន​បទ​ថ្លែង​មតិសំខាន់​នៅក្នុងសម័យប្រជុំ​ពេញអង្គ ក្រោមប្រ​ធាន​បទ “ជម្រុញ​ភាព​សម្បូរ​បែប​វប្បធម៌​និង​សន្តិភាព​តាម​រយៈ​ជំនួប​សន្ទនា រវាងបណ្តាសាសនា និង​ជាតិសា​សន៍”៕
 

តាម​VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top