ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ មិនទុកនរណាម្នាក់ចោលនៅពីក្រោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះបញ្ជស័ក

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់ខេត្ត Lao Cai ស្រុក Bat Xat និងកងកម្លាំងការពារព្រំដែនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសនៅក្នុងឆ្នាំ ២០២២
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ Le Tuyet/VOV)

 

បន្តដំណើរទៅសួរសុខទុក្ខ និងជូនពរបុណ្យតេតនៅខេត្ត Lao Cai នាព្រឹកថ្ងៃទី ១៦ មករា   ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរបុណ្យតេតនិងជូនអំណោយដល់កងកម្លាំងប្រដាប់អាវុធ គ្រួសារ គោលនយោបាយ គ្រួសារក្រីក្រ  ជនរួមជាតិ  កម្មករ និងពលករមានស្ថានភាពលំបាកនៅស្រុក Bat Xat ខេត្ត Lao Cai។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់ខេត្ត Lao Cai ស្រុក Bat Xat និងកងកម្លាំងការពារព្រំដែនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសនៅក្នុងឆ្នាំ ២០២២; ជឿជាក់ថា ខេត្ត Lao Cai នឹងសម្រេចបានគោលដៅរបស់ខ្លួននៅឆ្នាំ ២០២៥ ដើម្បីក្លាយជាប៉ូលកំណើននៃតំបន់; នៅឆ្នាំ ២០៣០ វានឹងក្លាយជាខេត្តដ៏ល្អបង្គួររបស់ប្រទេសទាំងមូល ហើយនៅឆ្នាំ ២០៤៥ នឹងក្លាយជាខេត្តអភិវឌ្ឍន៍នៅទូទាំងប្រទេស។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖  “ខ្ញុំមានបំណងចង់ឲ្យគណៈកម្មាធិការបក្ស អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅតំបន់ទាំងមូល ថែទាំឲ្យបានល្អចំពោះគ្រួសារគោលនយោបាយ ប្រជាជនដែលមានគុណូបការៈ គ្រួសារក្រីក្រ គ្រួសារជិតទីទ័លក្រ និងប្រជាពលរដ្ឋជួបការលំបាក។ ធ្វើយ៉ាងម៉េចដើម្បីមនុស្សគ្រប់រូបត្រូវតែមានបុណ្យតេត ហើយកុំទុកចោលនរណាម្នាក់នៅពីក្រោយ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ជស័ក ២០២៣ ទាល់តែសោះ”។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ក៏បានជូនអំណោយដល់ស្ថានីយ៍កងទ័ពការពារព្រំដែន Bat Xat, ប៉ុស្តិ៍ការពារព្រំដែន Y Ty, ប៉ុស្តិ៍ការព្រំដែន A Mu Sung, ប៉ុស្តិ៍ការពារព្រំដែន Trinh Tuong, ក្រុមសេដ្ឋកិច្ចការពារជាតិលេច ៣៤៥ គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រ កម្មករ និងពលករ ដែលមានស្ថានភាពលំបាក និងជនរួមជាតិជាជនជាតិភាគតិច៕


top