ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ មន្ទីរពេទ្យយោធាមជ្ឈិម ១០៨ ស័ក្តិសមជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រទំនើបឈានមុខគេរបស់វៀតណាម

នារសៀលថ្ងៃទី ២៧ កុម្ភៈ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទៅទស្សនាមន្ទីរពេទ្យយោធាមជ្ឈិម ១០៨ និងចូលរួមពិធីអបអរសាទរខួបលើកទី ៦៨ នៃទិវាគ្រូពេទ្យវៀត ណាម (២៧ កុម្ភៈ ១៩៥៥ - ២៧ ខែកុម្ភៈ ២០២៣)។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យយោធាមជ្ឈិម ១០៨ (រូបថត៖ TTXVN)

ក្នុងពិធីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះសមូហភាពវេជ្ជបណ្ឌិត សាស្ត្រាចារ្យ   គិលានុបដ្ឋាយិកា និងជំនួយការរបស់មន្ទីរពេទ្យ ១០៨ ដែលមិនត្រឹមតែបំពេញបានជោគជ័យនូវភារកិច្ចថែទាំសុខភាពរបស់កម្មាភិ បាលជាន់ខ្ពស់របស់បក្ស រដ្ឋ និង កងទ័ព ប៉ុណ្ណោះទេ ថែមទាំងបំពេញល្អការងារពិនិត្យនិងព្យាបាលជំងឺជូនប្រជាជនទៀតផង។ មន្ទីរពេទ្យយោធាមជ្ឈិម ១០៨ បានក្លាយជាមជ្ឈមណ្ឌលប្តូរជាលិកា និងសរីរាង្គដ៏ធំបំផុតមួយនៅក្នុងប្រទេស ហើយឈានមុខគេក្នុងការប្តូរថ្លើម។  ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជឿជាក់ថា មន្ទីរពេទ្យយោធាមជ្ឈិម ១០៨ នឹងកាន់តែមានភាពជឿនលឿន ទំនើប និងសម្រេចបានលំដាប់ពិភពលោក ដែលសក្តិសមជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រទំនើបឈានមុខគេរបស់ប្រទេសជាតិ។

លោកប្រធានរដ្ឋសភាបានអះអាងថា បក្ស រដ្ឋ រដ្ឋាភិបាល និងប្រព័ន្ធនយោបាយនឹងបន្តយកចិត្តទុកដាក់ ចែករំលែក និងរួមដំណើរជាមួយវិស័យសុខាភិបាល បង្កើតលក្ខខណ្ឌអំណោយផលបំផុតក្នុងបុព្វហេតុការពារ ថែទាំ និងលើកកំពស់សុខភាពរបស់ប្រជាជន៕


top