ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Thai Binh នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នេះ នៅទីតាំងមណ្ឌលឧស្សាហកម្ម Lien Ha Thai ស្រុក Thai Thuy ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ពលករ និងក្រុមគ្រួសារគោលនយោបាយក្នុងមូលដ្ឋាន។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជូនអំណោយដល់អ្នកទទួលផលគោលនយោបាយក្នុងតំបន់ (រូបថត៖ Nhan Sang/TTXVN)
នៅទីនេះ
លោកប្រធានរដ្ឋសភាស្នើឲ្យគណៈគ្រប់គ្រងមណ្ឌលឧស្សាហកម្ម Lien Ha
Thai និងតំបន់សេដ្ឋកិច្ច Thai Binh យកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ច
តម្រង់ទិស និងយុទ្ធសាស្ត្រអភិវឌ្ឍន៍
ដើម្បីលើកកំពស់ប្រតិបត្តិការរបស់មណ្ឌលឧស្សាហកម្ម, តំបន់សេដ្ឋកិច្ចពិតជាមានការរីកចម្រើន;
ទន្ទឹមនឹងនេះ ត្រូវអនុវត្តន៍ល្អ រាល់គោលនយោបាយឲ្យសម្រាប់ពលករ
និងនិយោជិត។
នៅមណ្ឌលឧស្សាហ៍កម្ម
ប្រធានរដ្ឋសភាបានប្រគល់អំណោយចំនួន ២០០
កញ្ចប់ជូនពលករនិងក្រុមគ្រួសារគោលនយោបាយនៅមូលដ្ឋាន។
លោកប្រធានរដ្ឋសភាក៏បានទៅទស្សនាខ្សែសង្វាក់ផលិតកម្ម
និងលើកទឹកចិត្តដល់កម្មករនិយោជិតនៃក្រុមហ៊ុន OHSUNG VINA Thai Binh ដែលជាក្រុមហ៊ុនដែលផលិតគ្រឿងបន្លាស់ម៉ាស៊ីន (ម៉ូទ័រ) សម្រាប់ឧបករណ៍អេឡិច
ត្រូនិក ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងផលិតផលគ្រឿងបន្លាស់សម្រាប់អេក្រង់ LED
ផងដែរ៕