ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជួបសំណេះសំណាលជាមួយយុវជនឆ្នើមវៀតណាម

ក្នុងឱកាសនៃសន្និសីទសមាជិកសភា វ័យក្មេងជាសកលលើកទី៩ ដែលរដ្ឋសភាវៀតណាមទទួលរៀបចំ នៅមជ្ឈមណ្ឌលសន្និបាតជាតិនៃទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នៅថ្ងៃទី១៥ កញ្ញា បានអញ្ជើញជួបសំណេះសំណាលជាមួយយុវជនឆ្នើមវៀតណាម ចំនួន ២០ នាក់ ដែលបានចូលរួមសន្និសីទនេះ។

ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV)

ប្រធានរដ្ឋសភាសង្ឃឹមថា គណៈប្រតិភូ និងយុវជនវៀតណាមនឹងខិតខំជានិច្ចនិរន្តរ៍ លើកតម្កើងកម្លាំងយុវជន ភាពច្នៃប្រឌិត សេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្ត រួមដៃគ្នាអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវិបុលភាព និងខ្លាំងមាំមួន។ សមិទ្ធិផលដែលយុវជនសម្រេចបាននៅថ្ងៃនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ ជាមួយនឹងភាពប៉ិនប្រសប់ ភាពវៃឆ្លាត និងបំណងប្រាថ្នាចង់ឆ្ពោះឈានទៅមុខ យុវជនវៀតណាម អាចយកសម្រេចបានបំណងប្រាថ្នារបស់ខ្លួននាពេលអនាគតជាពុំខាន។

ចំណែកគណៈប្រតិភូយុវជនឆ្នើមបានចាត់ទុកថា តាមរយៈការចូលរួមរៀបចំសកម្មភាពក្នុងក្របខ័ណ្ឌនៃសន្និសីទសមាជិកសភាវ័យក្មេង និងទំនាក់ទំនងជាមួយសមាជិកសភាវ័យក្មេងទូទាំងសកលលោក ពួកគេមានអារម្មណ៍ថា មានមោទនភាពចំពោះវៀតណាមកាន់តែច្រើន និងយល់ដឹងកាន់តែស៊ីជម្រៅអំពីការទទួលខុសត្រូវរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ប្រតិភូបានអះអាងថា នឹងតស៊ូព្យាយាមដើម្បីដណ្តើមបានសមិទ្ធិផលដ៏មានអត្ថន័យថែមទៀត រួមចំណែកជាក់ស្តែងក្នុងការលើកតម្កើងប្រទេសវៀតណាម និងប្រគៀកស្មារជាមួយមិត្តភ័ក្តិពីគ្រប់ទិសទីលើពិភពលោក៕


top