ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជាអធិបតីក្នុងពិធីបើកសម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម័យប្រជុំលើកទី ១១ នៃគណៈកម្មាធិ ការ អចិន្ត្រៃយ៍រដ្ឋសភា។
  ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម័យប្រជុំលើកទី ១១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ TTXVN)  

កិច្ចប្រជុំនេះបានធ្វើឡើងអស់រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា។ ក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើខ្លឹមសារចំនួន ១១។ ក្នុងនោះ គួរឲ្យចាប់អារម្មណ៍គឺរបាយការណ៍អំពីសេដ្ឋកិច្ចសង្គម និងថវិការដ្ឋកាលពីឆ្នាំមុន និងស្ថានភាពអនុវត្តន៍ក្នុងប៉ុន្មានខែដើមឆ្នាំនេះ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា សេចក្តីសម្រេចចិត្តលេខ ៤៣ របស់រដ្ឋសភា ស្តីពីការអនុវត្តកញ្ចប់គោលនយោបាយសារពើពន្ធនិងរូបិយវត្ថុចំនួន ៤៣៧ ពាន់ពាន់លានដុង នឹងរួមចំណែកដល់កំណើន GDP បន្ថែម ២%។

ផ្តល់យោបល់លើការពិចារណា និងសេចក្តីសម្រេចរបស់រដ្ឋសភាអំពីគោលនយោបាយវិនិយោគលើគម្រោងខ្សែក្រវ៉ាត់លេខ ៤ នៅតំបន់រដ្ឋធានីហាណូយ គម្រោងខ្សែក្រវ៉ាត់ លេខ ៣ ទីក្រុងហូជីមិញ; គម្រោងសាងសង់ផ្លូវល្បឿនលឿន Chau Doc - Can Tho - Soc Trang; គម្រោង Khanh Hoa - Buon Ma Thuot; និងគម្រោង Bien Hoa - Vung Tau ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានលើកឡើងថា  ទាំងនេះគឺជាគម្រោងជាតិសំខាន់ៗ ដូច្នេះហើយ ចាំបាច់ត្រូវបញ្ជាក់ពីភាពខុសគ្នានៃការវិនិយោគ ភាពសមស្របជាមួយផែនការមេ ផែនការ យុទ្ធសាស្ត្រ ទម្រង់វិនិយោគ រចនាសម្ព័ន្ធនៃប្រភពទុនវិនិយោគ ជាពិសេសលទ្ធភាពនៃការបែងចែកដើមទុន។ ទន្ទឹមនឹងនេះក៏ស្នើឱ្យសវនកម្មរដ្ឋឆាប់មានរបាយការណ៍អំពីគម្រោងទាំងនេះ សម្រាប់រាយការណ៍ជូនរដ្ឋសភា៕


top