ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជាប្រធានសិក្ខាសាលាស្តីពីការផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម)

នាព្រឹកថ្ងៃទី៤ ខែមីនា នៅទីក្រុងហាណូយ សាស្ត្រាចារ្យបណ្ឌិត Vuong Dinh Hue ប្រធានរដ្ឋសភាបានដឹកនាំសិក្ខាសាលាដើម្បីផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម)។
 
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងពិធី។ (រូបថត៖ VNA)

 

សិក្ខាសាលាដែលរៀបចំឡើងដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ដោយមានគោលបំណងបង្កើតវេទិកាសម្រាប់អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ អតីតគ្រូបង្រៀន កម្មាភិបាល និងបក្ខជននៃបណ្ឌិត្យសភា ដើម្បីផ្លាស់ប្តូរ ពិភាក្សា និងលើកកម្ពស់ប្រាជ្ញា រួមចំណែកក្នុងការសុក្រិតសេចក្តីព្រាងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) ដែលត្រូវបានប្រព្រឹត្តទៅតាមទម្រង់ផ្ទាល់ នៅមជ្ឈមណ្ឌលនៃបណ្ឌិត្យសភានយោ បាយ ជាតិហូជីមិញ ដោយភ្ជាប់បណ្តាញអ៊ីនធឺណេតជាមួយបណ្ឌិត្យសភាក្រោមឧិវាទ ចំនួន ៥ ទៀត។

ថ្លែងមតិនៅសិក្ខាសាលានេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់លើបញ្ហាមូលដ្ឋានមួយចំនួន ដែលចាំបាច់ត្រូវយល់ឱ្យបានហ្មត់ចត់នៅពេលធ្វើវិសោធនកម្ម និងបំពេញបន្ថែមច្បាប់ភូមិបាល។ នោះគឺ ចាំបាច់ត្រូវអនុវត្តតាមយ៉ាងដិតដល់ និងរៀបចំពេញលេញនូវគោលការណ៍ណែនាំ ទិសដៅ និងគោលនយោបាយនៅក្នុងឯកសារនៃមហាសន្និបាតបក្សលើកទី១៣។ ជាមួយគ្នានោះ មានការទទួលមរតកបទប្បញ្ញត្តិដែលមានស្ថេរភាពនៃច្បាប់ស្តីពីភូមិបាលក្នុងរយៈពេលត្រូវបានសាកល្បងជាក់ស្តែង ហើយសន្និដ្ឋានថា ត្រឹមត្រូវ។ ធានានូវភាពស៊ីសង្វាក់គ្នា  និងលទ្ធភាពនៃប្រព័ន្ធច្បាប់ បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ដំណើរការនៃការធ្វើវិសោធនកម្មច្បាប់គួរតែត្រូវបានអនុវត្តក្នុងលក្ខណៈវិធីសាស្រ្ត វិទ្យាសាស្រ្ត   ដោយជ្រើសរើសតាមបទពិសោធន៍នៃប្រទេសផ្សេងៗ និងរៀបចំការពិគ្រោះយោបល់ជាសាធារណៈ៕


top