ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ ទិវាបង្កើតខេត្ត ត្រាវិញ ឡើងវិញ

នាយប់ថ្ងៃទី ២៩ ខែមេសា នៅមជ្ឈមណ្ឌលសន្និសីទខេត្តត្រាវិញ បានប្រព្រឹត្តទៅ ពិធីរំលឹកខួបលើកទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ និងទទួលគ្រឿង ឥស្សរិយយសការងារថ្នាក់ទី១។
  ប្រធានរដ្ឋសភា លោក Vuong Dinh Hue ប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទី១ជូនខេត្តត្រាវិញ។ (រូបថត៖ VOV)  

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បាន អបអរសាទរចំពោះសមិទ្ធិផលដ៏មានអត្ថន័យធំធេង របស់បក្សភាគ អាជ្ញាធរ និង ប្រជាជនបណ្ដាជនជាតិនៅខេត្តត្រាវិញក្នុងរយៈពេលជាច្រើនជំនាន់។

ដើម្បីសម្រេចបាននូវគោលដៅក្លាយជាខេត្តមួយក្នុងចំណោមខេត្តសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រនៅតំបន់ដីសណ្ដទន្លេ Cuu Long ក្លាយជាខេត្តជនបទថ្មីមុនឆ្នាំ ២០២៥ និងជាខេត្តអភិវឌ្ឍន៍ឈានមុខគេនៅតំបន់ដីសណ្តទន្លេ Cuu Long មុនឆ្នាំ ២០៣០ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យ ខេត្តត្រាវិញ ផ្តោតការ យកចិត្តទុកដាក់ កៀរគរនិងប្រើប្រាស់ធនធានទាំងអស់ ដើម្បីដោះស្រាយប្រកបដោយ ជោគជ័យនូវយុទ្ធសាស្ត្រកសិកម្ម កសិករ និងជនបទ តាមទិសដៅកសាងកសិកម្ម អេកូឡូស៊ី ជនបទទំនើប កសិករឆ្លាតវៃ ដោយផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច ជនបទ និងដំណើរការនគរូបនីយកម្ម។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ទាំងការអភិវឌ្ឍ កម្លាំងផលិតកម្ម ហើយការកែលម្អទំនាក់ទំនងផលិតកម្មក្នុងវិស័យកសិកម្ម ជំរុញសេដ្ឋ កិច្ចសហករណ៍ដែលមានស្នូលជាសហករណ៍កសិកម្មប្រភេទថ្មី បង្កើតការតភ្ជាប់ក្នុង ការផលិត កែច្នៃ និងប្រើប្រាស់ផលិតផលកសិកម្ម និងកម្មវិធី OCOP។

រួមជាមួយគ្នានោះ ខេត្តត្រាវិញ បន្តជំរុញខ្លាំងនូវការធ្វើកំណែទម្រង់រដ្ឋបាល កែលំអបរិយាកាសវិនិយោគ អាជីវកម្ម បង្កើនការផ្សព្វផ្សាយ អំពាវនាវឲ្យមានការវិនិ យោគ តភ្ជាប់តំបន់ និងអនុតំបន់ ដើម្បីទាញយកសក្តានុពល និងប្រៀបខ្លាំងរបស់ខេត្ត ជាពិសេសលើវិស័យសេដ្ឋកិច្ចសមុទ្រ៕


top