ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ

តាងនាមគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដោយគោរព និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាឡាវ។
  ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ក្នុងពិធីទទួលបដិសណ្ឋារកិច្ច (រូបថត៖ TTXVN)  

នាយប់ថ្ងៃទី ១៧ ឧសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានមកដល់អាកាសយានដ្ឋាន Noi Bai (ហាណូយ) បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាលោក Saysomphone Phomvihane ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ឧសភា។

តាងនាមគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដោយគោរព និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាឡាវ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលនៃដំណើរទស្សនកិច្ច ហើយភាគីទាំងពីរបានផ្លាស់ប្តូរមតិដោយស្មោះត្រង់   បើកចំហ និងអាចជឿទុកចិត្តបាន ដើម្បីរួមចំណែកដល់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ឡាវ ឡាវ-វៀតណាមនិយាយរួម និងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក មានការអភិវឌ្ឍកាន់តែរីកចម្រើនទទួលបានផ្លែផ្កា និងស្រស់បំព្រងជានិច្ច។

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជឿជាក់ថា នាពេលខាងមុខ រដ្ឋសភានៃប្រទេសទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធិនិងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរដែលទើបបានចុះហត្ថលេខា រួមចំណែកជាក់ស្តែងក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងពិសេសវៀត ណាម-ឡាវផងដែរ៕


top