ចុងឆ្នាំនេះ រដ្ឋសភាវៀតណាមនឹងពិចារណាធ្វើវិសោធនកម្មច្បាប់ស្ដីពីពន្ធលើប្រាក់ចំណូលសាជីវកម្ម ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបមេធាវីប្រតិបត្តិ អគ្គនាយកក្រុមហ៊ុនច្បាប់ Kim & Chang ប្រទេសកូរ៉េខាងត្បូង។ រូបថត៖ VNA
នារសៀលថ្ងៃទី ៧ មេសា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបលោក Chung Kye Sung មេធាវីប្រតិបត្តិ អគ្គនាយកក្រុមហ៊ុនច្បាប់ Kim & Chang ប្រទេសកូរ៉េខាងត្បូង។ ក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា ក្រុមហ៊ុនច្បាប់ Kim & Chang បន្តគាំទ្រវៀតណាមក្នុងការសុក្រិតគោលនយោបាយ ជាពិសេសលើវិស័យមួយចំនួនដូចជា ការផ្លាស់ប្តូរឌីជីថល និងសន្តិសុខព័ត៌មាន។ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា តាម ចុងឆ្នាំនេះ រដ្ឋសភាវៀតណាមនឹងពិចារណាធ្វើវិសោធនកម្មច្បាប់ស្ដីពីពន្ធលើប្រាក់ចំណូលសាជីវកម្ម ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ។
លោកអគ្គនាយក Chung Kye Sung បានមានប្រសាសន៍ថា លោកត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមក្នុងការបង្កើតគោលនយោបាយច្បាប់ និងគាំទ្ររដ្ឋសភាវៀតណាមក្នុងការផ្សព្វផ្សាយគោលនយោបាយច្បាប់ទាក់ទងនឹងពន្ធអប្បបរមាសកល៕