ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ចូលរួមពិធីប្រគល់ពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសកលប្រចាំឆ្នាំ VinFuture

នាយប់ថ្ងៃទី ២០ ធ្នូ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីប្រគល់ពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសកលប្រចាំឆ្នាំ - VinFuture។
 ប្រធានរដ្ឋសភា លោក Vuong Dinh Hue ចូលរួមពិធីប្រគល់ពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសកលប្រចាំឆ្នាំ VinFuture។ (រូបថត៖ Doãn Tấn/TTXVN) 

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាលោក  Vuong Dinh Hue បានសង្កត់ធ្ងន់លើការរួមចំណែកសំខាន់នៃគម្រោងស្រាវជ្រាវផលិតវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ដែលក្នុងនោះ លេចធ្លោបំផុតគឺការអភិវឌ្ឍបច្ចេកវិទ្យា mRNA ដែលជាមូលដ្ឋានគ្រឹះនៃវ៉ាក់សាំងកូវីដ ១៩ របស់អ្នកវិទ្យាសាស្ត្រដែលជាម្ចាស់់ពានររង្វាន់ក្នុងពិធីប្រគល់ពានរង្វាន់ VinFuture លើកទី១។ ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា៖ “ខ្ញុំជឿជាក់ថា ពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសកល VinFuture ជូនចំពោះអ្នកវិទ្យាសាស្ត្រដោយមានការងារស្រាវជ្រាវដ៏ឆ្នើមនៃកម្មវិធីកម្រិតខ្ពស់ ការបង្កើតបរិយាកាសរស់នៅប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ គឺបានបំពេញបេសកកម្មរបស់ខ្លួនយ៉ាងល្អណាស់។ VinFuture មិនត្រឹមតែជាតំណភ្ជាប់ដ៏រឹងមាំដែលភ្ជាប់អ្នកវិទ្យាសាស្ត្រវៀតណាម និងអ្នកវិទ្យាសាស្ត្រអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជាស្ពានសម្រាប់អ្នកស្រាវជ្រាវ និងអ្នកច្នៃប្រឌិតជុំវិញពិភពលោក ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាវិទ្យាសាស្ត្រដ៏ធំធេង ដើម្បីបម្រើមនុស្សជាតិ ដូចប្រសាសន៍របស់លោកបណ្ឌិត Katalin Kariko  ជាម្ចាស់ពានរង្វាន់ VinFuture លើកទី ១ ដែលពោលថា ពី VinFuture អ្នកវិទ្យាសាស្ត្រពិភពលោកបានយល់កាន់តែច្បាស់អំពីវៀតណាមមួយដែលកំពុងឈានដល់ពិភពលោកយ៉ាងខ្លាំងក្លា"។

ក្នុងពិធីប្រគល់ពានរង្វាន់ គណៈកម្មាធិការរៀបចំបានប្រគល់រង្វាន់ពិសេសចំនួន ៣ដែលមានតម្លៃ ៥ម៉ឺនដុល្លារអាមេរិក ដែលក្នុងនោះ៖ សាស្ត្រាចារ្យ Thalappil Pradeep (ឥណ្ឌា) បានឈ្នះរង្វាន់ "សម្រាប់អ្នកវិទ្យាសាស្ត្រមកពីប្រទេសកំពុង អភិវឌ្ឍន៍" ដោយសារតែការរួមចំណែករបស់លោកក្នុងការបង្កើតប្រព័ន្ធចម្រោះទឹកដែលបំពុលដោយសារធាតុអាសេនិច ជាមួយនឹងចំណាយតិច; លោកបណ្ឌិត Demis Hassabis (ចក្រភពអង់គ្លេស) និងលោកបណ្ឌិត John Jumper (សហរដ្ឋអាមេរិក) បានឈ្នះរង្វាន់ "សម្រាប់អ្នកវិទ្យាសាស្ត្រដែលស្រាវជ្រាវលើវិស័យថ្មី" សម្រាប់ការងារត្រួសត្រាយរបស់ពួកគេលើប្រព័ន្ធបញ្ញាសិប្បនិម្មិត AlphaFold ២; សាស្ត្រាចារ្យ Pamela Christine Ronald (សហរដ្ឋអាមេរិក) បានឈ្នះរង្វាន់ "អ្នកវិទ្យាសាស្ត្រស្ត្រី" សម្រាប់សំណង់ស្រាវជ្រាវ ដែលញែកហ្សែនមួយ ដើម្បីបង្កើតពូជស្រូវដែលផ្តល់ទិន្នផលខ្ពស់ ដែលអាចទប់ទល់នឹងទឹកជំនន់ពេញ។

នៅក្នុងពិធីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានប្រគល់វិញ្ញាបនបត្រនយោបាយ ដែលមានតម្លៃ ៣ លានដុល្លារ ដល់អ្នកវិទ្យាសាស្ត្រចំនួន ៥ នាក់ ជាមួយនឹងការច្នៃប្រឌិតលេចធ្លោក្នុងការតភ្ជាប់បច្ចេកវិជ្ជាបណ្តាញសាកល ដែលបានផ្លាស់ប្តូរយ៉ាងទូលំទូលាយ វិធីសាស្រ្តទំនាក់ទំនង ការងាររបស់មនុស្ស និងដាក់មូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមទំនើប។ អ្នកទាំងនោះគឺជាអ្នកវិទ្យាសាស្ត្រអង់គ្លេសពីររូប៖ សាស្ត្រាចារ្យ David Neil Payne និង Timothy John Berners-Lee;   វេជ្ជបណ្ឌិតជនជាតិអាមេរិក ពីររូប Vinton Gray Cerf និង Robert Elliot Kahn និងវេជ្ជបណ្ឌិត Emmanuel Desurvire នៃប្រទេសបារាំង៕


top