ព័ត៌មាន

ប្រធានរដ្ឋសភា Nguyen Thi Kim Ngan អញ្ជើញទទួលប្រធានគណៈកម្មាធិការសាមគ្គីឥណ្ឌា-វៀតណាមរដ្ឋ Belgan ខាងលិច


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយ
ប្រធានគណៈកម្មាធិការសាមគ្គីឥណ្ឌា-វៀតណាមរដ្ឋ Belgan ខាងលិច

នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ក្នុងជំនួបទទួលជួបជាមួយប្រធានគណៈកម្មាធិការ សាមគ្គីឥណ្ឌា-វៀតណាមរដ្ឋ Belgan ខាងលិច លោក Geetesh Shamar ដែលកំពុងបំពេញទស្សនកិច្ចមិត្តភាពនៅ​វៀត​ណាម​។​

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសម្តែងក្តីសោមនស្សរីករាយដែលបានទទួលជួបជាមួយលោកប្រធាននិងជូនពរឲ្យប្រធានគណៈកម្មាធិការសាមគ្គីឥណ្ឌាវៀតណាម រដ្ឋ Belgan ខាង​លិច​សម្រេចរួចរាល់សៀវភៅមួយក្បាល់ស្តីពីទឹកដីនិងមនុស្សវៀតណាមតាមបំណងប្រាថ្នារបស់ខ្លួន។ លោកស្រី Nguyen Thi Kim Ngan បានថ្លែងអំណរគុណចំពោះតួនាទីជាស្ពានតភ្ជាប់ចំណងមិត្តភាពប្រជាជនរវាងប្រទេសទាំងពីររបស់សមាជិកនៃគណៈកម្មាធិការសាមគ្គីឥណ្ឌាវៀតណាមនិយាយរួមនិងរបស់លោកប្រធាន Geetesh Shamar និយាយដោយឡែកក៏ដូចជាការជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ​វៀត​ណាម​-ឥណ្ឌាកាន់តែទទួលបានផ្លែផ្កានាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top