ព័ត៌មាន

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរចូលឆ្នាំថ្មីនៅខេត្ត Tay Ninh


ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang

នាព្រឹកថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ​២០១៦ (គឺថ្ងៃទី១បុណ្យចូលឆ្នាំថ្មីប្រពៃណី) ប្រធានរដ្ឋវៀត​ណាម លោក Truong Tan Sang បាន​អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី​ចំពោះ​បណ្ដាកម្មាភិបាល បុគ្គលិក​ក្រុមហ៊ុន​ភាគ​ហ៊ុន​វៀត​ណាម Moc Bai នៅខេត្ត​Tay Ninh (ភាគខាងត្បូងវៀតណាម)។ នេះគឺជាក្រុមហ៊ុន​ចំណុះសម្ព័ន្ធ​ក្រុមហ៊ុន​កូ​រ៉េ​ខាង​ត្បូង Taekwang ដ៏ល្បីក្នុងវិស័យផលិតស្បែកជើងកីឡា។ ថ្លែង​មតិនៅទីនេះ​ប្រធានរដ្ឋ លោក Truong Tan Sang បាន​វាយតំលៃថា៖

​“​ក្រុមហ៊ុនបានផលិតស្បែកជើង សំលៀកបំពាក់ នាំចេញទៅទីផ្សារអាមេ​រិក និងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក។ ដូច្នេះ​ ខ្ញុំសង្ឃឹម​ថា៖ សម្ព័ន្ធក្រុមហ៊ុនកសាង​មូលដ្ឋានសំខាន់នៅ Tay Ninh ហើយក្លាយទៅជាតំបន់​ធំ មាន​ទ្រង់​ទ្រាយ​ធំ ដើម្បី​ធ្វើអាជីវកម្ម​ឧត្តមភាព ដែលបាន TPP នាំមកដែរ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top