ព័ត៌មាន

ប្រធានរដ្ឋវៀតណាមអញ្ជើញទទួលជួបជាមួយឯកអគ្គរាជទូតកម្ពុជា និង ឯកអគ្គរដ្ឋទូត​ស្រីលង្កាមកជំរាបលា

លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានជួយកម្ពុជាក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួប ជាមួយឯកអគ្គរាជទូតកម្ពុជាលោក ចាយ ណាវុធ (រូបថត៖ VNA)  

នារសៀលថ្ងៃទី ២៨ ខែធ្នូ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួប ជាមួយឯកអគ្គរាជទូតកម្ពុជា និងឯកអគ្គរដ្ឋទូតស្រីលង្កាមកជំរាបលា។

ក្នុងជំនួបជាមួយឯកអគ្គរាជទូតកម្ពុជា លោក ចាយ ណាវុធ លោកប្រធានរដ្ឋ Nguyen Xuan Phuc មានសេចក្តីសោមនស្សរីករាយដែលឃើញថា ភាគីទាំងពីរកំពុងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តលើវិស័យកិច្ចសហប្រតិបត្តិការ ក្នុងនោះមានការកសាងព្រំដែន វៀតណាម-កម្ពុជា សន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍទៅវិញទៅមក។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរក្នុងការរៀបចំសកម្មភាពជាច្រើនក្នុងក្របខ័ណ្ឌ “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជាឆ្នាំ ២០២២” និងពិធីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា។

ជាការឆ្លើយតបលោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានជួយកម្ពុជាក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេស វៀតណាមក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២០ បានដាក់ចេញនូវគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន ដើម្បីជំរុញអាស៊ានសាមគ្គីភាពនិងសហប្រតិបត្តិការក្នុងការគ្រប់គ្រងជំងឺប្រកបដោយប្រសិទ្ធភាព។

  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួប ជាមួយឯកអគ្គរដ្ឋទូតស្រីលង្កាលោក Prasanna Gamage (រូបថត៖ VNA)  

នាថ្ងៃដដែល លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏មានជំនយបជាមួយឯកអគ្គរដ្ឋទូតស្រីលង្កាលោក Prasanna Gamage ផងដែរ៕


top