ព័ត៌មាន

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីលោក Pham Hung

នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញអុជធូបទាន និងថ្វាយផ្កាឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ តបស្នងសងគុណប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung នៅវិមានរំលឹកវិញ្ញានក្ខ័ន្ធប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung នៅភូមិ Long Thuan A ឃុំ Long Phuoc ស្រុក Long Ho ខេត្ត Vinh Long។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីលោក Pham Hung  

នាព្រឹកថ្ងៃទី ១១ មិថុនា ខេត្ត Vinh Long បានរៀបចំ ពិធីរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីលោក Pham Hung (ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ១៩១២ - ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២)។ អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc; អតីតប្រធានរដ្ឋលោក Nguyen Minh Triet; អតីតនាយករដ្ឋមន្ត្រីលោក Nguyen Tan Dung; អតីតប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan; សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក Vo Van Thuong ។

មុននោះ នាព្រឹកថ្ងៃទី ១១ មិថុនា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញអុជធូបទាន និងថ្វាយផ្កាឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ តបស្នងសងគុណប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung នៅវិមានរំលឹកវិញ្ញានក្ខ័ន្ធប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung នៅភូមិ Long Thuan A ឃុំ Long Phuoc ស្រុក Long Ho ខេត្ត Vinh Long។ ក្រោយមក ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងគណៈប្រតិភូថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋបានអញ្ជើញទៅទស្សនាមណ្ឌលតាំងពិព័រណ៍រូបថត និងឯកសារដ៏មានតម្លៃអំពីប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung។

សូមបញ្ជាក់ដែរថាប្រធានគណៈរដ្ឋមន្ត្រី លោក Pham Hung មានឈ្មោះកំណើតគឺ Pham Van Thien ហើយបានប្រសូត្រនៅខេត្ត Vinh Long។ លោកគឺជាយុទ្ធជន

កុម្មុយនិស្តដ៏អង់អាចក្លាហាន ស្មោះត្រង់មួយរូប ហើយជាសិស្សដ៏ឆ្នើមរបស់លោកប្រធានហូជីមិញ។ក្នុងដំណើរធ្វើសកម្មភាពបដិវត្តន៍ និងលះបង់សម្រាប់ប្រទេសជាតិ លោក Pham Hung ត្រូវបានបក្សនិងរដ្ឋប្រគល់ឲ្យកាន់តំណែងដ៏សំខាន់ៗជាច្រើន។ នៅសម័យប្រជុំដំបូងនៃរដ្ឋសភាវៀតណាមនីតិកាលទី ៨ (ខែមិថុនា ឆ្នាំ១៩៨៧) លោកត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (បច្ចុប្បន្នជារដ្ឋាភិបាល)៕


top