ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឡាវ

ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសា។
ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក លឿង គឿង។ (រូបថត៖ VOV)

ក្រសួងការបរទេសវៀតណាម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាស ព័ត៌មានថា៖ តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជន បដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូន ស៊ីសូលីត ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក លឿង គឿង នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ។ ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសា៕


top