ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានាធិបតីស្រីលង្កា

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងប្រធានាធិបតីស្រីលង្ការលោក Anura Kumara Dissanayaka បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សាការងារ។
 
Cប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានាធិបតីស្រីលង្កា។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី៥ ឧសភា នៅវិមានប្រធានរដ្ឋ (ហាណូយ) ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayaka ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម និងចូលរួមមហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ឧសភា។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់លោក Dissanayake ក្នុងនាមជាប្រធានាធិបតី (ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៤) ដែលធ្វើឡើងនៅពេលវេលាប្រកបដោយអត្ថន័យ ដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៩៧០ - ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥)។ ដំណើរទស្សនកិច្ចលើកនេះរួមចំណែកក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងប្រធានាធិបតីស្រីលង្ការលោក Anura Kumara Dissanayaka បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សាការងារ វាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក និងស្នើទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ មេដឹកនាំទាំងពីរក៏នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ និងជួបសំណេះសំណាលជាមួយសារព័ត៌មានផងដែរ៕


top