ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង មកដល់ទីក្រុង Santiago de Chile ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលី

នារសៀលថ្ងៃទី៩ វិច្ឆិកា (ម៉ោងក្នុងតំបន់) លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Arturo M. Benitez ក្នុងរដ្ឋធានី Santiago de Chile ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលី តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Gabriel Boric Font។
lលោកប្រធានរដ្ឋ Luong Cuong បានចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឈីលី ប្រទេសប៉េរូ និងចូលរួមសប្តាហ៍កំពូល APEC ឆ្នាំ 2024 រូបថត៖ Lam Khanh - VNA

ទទួលស្វាគមន៍លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ភាគីឈីលីមានរដ្ឋមន្ត្រីការបរទេសលោក Alberto van Klaveren Stork ឯកអគ្គរដ្ឋទូតឈីលីប្រចាំនៅវៀតណាម លោក Sergio Narea និងមន្ត្រីក្រសួងការបរទេសឈីលីមួយចំនួនទៀត។ ខាងភាគីវៀតណាម មានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឈីលី លោក Nguyen Viet Cuong និងកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅឈីលី។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានរដ្ឋវៀតណាមទៅប្រទេសឈីលីក្នុងរយៈពេល១៥ឆ្នាំកន្លងមក។

បន្ទាប់ពីមកដល់រដ្ឋធានី Santiago de Chile លោកប្រធានរដ្ឋ លឿង គឿង បានធ្វើទស្សនកិច្ចនៅស្ថានទូតវៀតណាម និងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅឈីលី។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ និងចាត់ទុកសហគមន៍ជនវៀតណាមនៅក្រៅប្រទេសគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញ ជាធនធានរបស់ប្រជាជាតិ និងជាកត្តាសំខាន់ រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរវាងវៀតណាមនិងប្រទេសនានា។ លោកប្រធានរដ្ឋបានស្នើឱ្យស្ថានទូតបន្តលើកកំពស់តួនាទីរបស់ខ្លួនជាស្ពានដើម្បីជំរុញនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងពិសេសរវាងវៀតណាមនិងឈីលី។ លោកប្រធានរដ្ឋសង្ឃឹមថា សហគមន៍ជនវៀតណាមនៅឈីលីនឹងសាមគ្គីគ្នា រក្សាទំនាក់ទំនងជិតស្និទ្ធជានិច្ច និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពឆ្ពោះទៅរកមាតុភូមិ៕


top