ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ចូលរួមពិធីព្យុហយាត្រាយោធារំលឹកខួបលើកទី៨០ជ័យជំនះរបស់ប្រជាជនលើពិភពលោកលើហ្វាស៊ីសនិយម

តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋនៃ សាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍នេះ។

តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋនៃ សាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍នេះ។ រូបថត៖ VNA

នៅព្រឹកថ្ងៃទី ៣ ខែកញ្ញា ប្រទេសចិនបានប្រារព្ធពិធីព្យុហយាត្រាយោធាយ៉ាងឱឡារិកដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ ជ័យជំនះរបស់ប្រជាជនពិភពលោកលើហ្វាស៊ីសនិយម នៅឯទីលាន ធានអានមេន ក្នុងទីក្រុងប៉េកាំង។ ប្រមុខរដ្ឋ មេដឹកនាំ រដ្ឋាភិបាលជាច្រើនរូប និងគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសជាច្រើនជុំវិញ ពិភពលោកត្រូវបានអញ្ជើញចូលរួមពិធីព្យុហយាត្រា។
តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋនៃ សាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍នេះ។ ការចូលរួមរបស់លោកប្រធានរដ្ឋ លឿង គឿង ក្នុងពិធីរំលឹកខួបលើកទី ៨០ ជ័យជំនះរបស់ប្រជាជនពិភពលោកលើហ្វាស៊ីសនិយម ដែលបានប្រារព្ធឡើងនៅ ប្រទេសចិននោះ បានបង្ហាញពីសម្លេងនៃការទទួលខុសត្រូវ និងការគាំទ្ររបស់វៀត ណាមចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាជនពិភពលោកដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ បន្តអះអាងនូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ការធ្វើពិពិធកម្ម ពហុភាគីភាវូបនីយកម្ម ម្ចាស់ការ និងសកម្មធ្វើ សមាហរណកម្មអន្តរជាតិ របស់ប្រទេសវៀតណាម។
នៅក្នុងសុន្ទរកថាអបអរសាទរនៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ប្រជាជនចិនប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវជំហរយុត្តិធម៌ នៃប្រវត្តិសាស្ត្រ និងភាពជឿនលឿនរបស់អរិយធម៌មនុស្សជាតិ ព្រមទាំងប្រកាន់ខ្ជាប់ នូវមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព ហើយរួមដៃជាមួយប្រជាជនគ្រប់ប្រទេសដើម្បី កសាងសហគមន៍ដែលចែករំលែកជោគវាសនារួមសម្រាប់មនុស្សជាតិផងដែរ៕

top