ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន

ក្នុងអាណត្តិរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងរួមវិភាគទានពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានប្រគល់សេចក្តីសម្រេចតែងតាំងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងជា ប្រធានគណៈកម្មការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេសលោក Pham Quang Hieu ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅជប៉ុន និងសាធារណៈរដ្ឋប្រជុំកោះ Marshall អាណត្តិ ២០២៣-២០២៦។ អញ្ជើញថ្លែងក្នុងពិធីនេះ លោក Pham Quang Hieu បានអះអាងថា ក្នុងអាណត្តិរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងរួមវិភាគទានពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ លោក Pham Quang Hieu បានសង្កត់ធ្ងន់ថា លោកនឹងរួមជាមួយកម្មាភិបាល និងបុគ្គលិកស្ថានទូតជំរុញវិស័យសហប្រតិបត្តិការអភិវឌ្ឍន៍ វិនិយោគហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍបច្ចេកវិទ្យាខ្ពស់ បង្កើនការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង; ជំរុញការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន និងទំនាក់ទំនងសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរផងដែរ៕


top