ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

នារសៀលថ្ងៃទី ១១ មេសា ប្រធានរដ្ឋ លោក Vo Van Thuong និងគណៈប្រតិភូ ជាន់ខ្ពស់បក្សនិងរដ្ឋវៀតណាមបានត្រឡប់មករដ្ឋធានីហាណូយវិញ បញ្ចប់ប្រកប ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅឡាវ តបតាមការ អញ្ជើញរបស់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជា ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ចាកចេញពីទីក្រុងវៀងចន្ទន៍ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ (រូបថត៖ TTXVN)
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានឲ្យដឹងថា៖ នេះជាដំណើរបំពេញទស្សនកិច្ចនៅ បរទេសលើកដំបូងបន្ទាប់ពីចូលកាន់ដំណែងជាប្រធានរដ្ឋរបស់លោក Vo Van Thuong ដោយបង្ហាញពីគោលនយោបាយដ៏ឥតងាករេ របស់វៀតណាម ដែលជានិច្ចកាល យកចិត្តទុកដាក់និងផ្តល់ អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។
ដំណើរទស្សនកិច្ចនេះមានសកម្មភាពចំនួន១៨ផ្សេងគ្នា ក្នុងនោះមានជំនួបពិភាក្សាការងារ ជំនួបសន្ទនា និងជំនួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំ បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាឡាវ។ ដំណើរទស្សនកិច្ចទទួលបានលទ្ធផលជាក់ស្ដែង គ្រប់ជ្រុងជ្រោយជាច្រើន។ ភាគីទាំងពីរបានបន្តបញ្ជាក់នូវការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវនិយាយរួម ក៏ដូចជាទំនាក់ទំនងដ៏ជិតស្និទ្ធ និងគួរឲ្យទុកចិត្តនៅកម្រិតខ្ពស់បំផុត រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនិយាយដោយឡែក។ ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរបានឯកភាពខ្ពស់លើវិធានការនានាដើម្បីបន្តអនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងបក្សទាំងពីរ ប្រទេសទាំងពីរ រួមចំណែក បង្កើតកម្លាំងចលករថ្មីដើម្បីជំរុញឲ្យកាន់តែខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងវៀតណាម-ឡាវនាពេលខាងមុខ; ជាពិសេសលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋ កិច្ច អប់រំ វប្បធម៌ កីឡា ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ ល។ ភាគីទាំងពីរបានឯកភាពសម្របសម្រួលគ្នា អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ កិច្ចព្រមព្រៀងរវាងការិយាល័យនយោបាយទាំងពីរ យុទ្ធសាស្ត្រសហប្រតិបត្តិការវៀតណាម-ឡាវ ដំណាក់កាល ២០២១ - ២០៣០ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេ ភាគីវៀតណាម-ឡាវ ដំណាក់កាល ២០២១ - ២០២៥ ផងដែរ។
វៀតណាមនិងឡាវបានឯកភាពជំរុញខ្លាំងនូវការឃោសនា និងអប់រំប្រជាជន គ្រប់ស្រទាប់វណ្ណៈនៃប្រទេសទាំងពីរ ជាពិសេសជំនាន់វ័យក្មេងអំពីប្រពៃណីប្រវត្តិ សាស្ត្រនៃទំនាក់ទំនងជិតស្និទ្ធពិសេសរវាងវៀតណាមនិងឡាវ; សន្យាបន្តសម្រប សម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕

top