នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមបានទទួលជួបឯកអគ្គរដ្ឋទូតអៀរឡង់ អ៊ីតាលី លីទុយអានី និងកូរ៉េខាងត្បូងក្នុងឱកាសបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំងទទួលបេសកកម្មនៅវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋអៀរឡង់លោកស្រី Deirdre Ni Fhalluin និងគណៈប្រតិភូក្នុងពិធីជូនសារតាំងរ។ (រូបថត៖ VNA)
ជួបជាមួយឯកអគ្គរដ្ឋទូតអៀរឡង់លោកស្រី
Deirdre
Ni Fhallúin ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងថា
វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយអៀរឡង់;
មានបំណងចង់ឲ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានស្រាប់
ក៏ដូចជាបើកទូលាយនូវវិស័យថ្មីដើម្បីនាំមកនូវប្រសិទ្ធភាពជាក់ស្ដែងសម្រាប់ប្រទេសនីមួយៗ។
លោកស្រីឯកអគ្គរដ្ឋទូត Deirdre Ni Fhallúin បានឲ្យដឹងថា ក្នុងអាណត្តិបេសកកម្មនៅវៀតណាម
នឹងមានយុទ្ធសាស្ត្រថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដោយផ្អែកលើសសរស្តម្ភដូចជា៖
ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ការអប់រំបណ្តុះបណ្តាល
និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។
ទទួលជួបឯកអគ្គរដ្ឋទូតអ៊ីតាលីលោក
Marco
Della Seta ប្រធានរដ្ឋលោក Vo Van Thuong បានចាត់ទុកថា
សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានច្រើន
ហើយវៀតណាមនឹងរួមជាមួយអ៊ីតាលីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសន្យាដែលបានចុះហត្ថលេខា។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Marco Della Seta បានឲ្យដឹងថា
នឹងអនុវត្តភ្លាមៗនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរលើវិស័យនយោបាយ
ការទូត សេដ្ឋកិច្ច និងវប្បធម៌ ក្នុងនោះមានការបើកមជ្ឈមណ្ឌលវប្បធម៌អ៊ីតាលីនៅវៀតណាម
តាមនោះជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។
ក្នុងជំនួបជាមួយប្រធានរដ្ឋ
លោក Vo Van Thuong ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងលោក Choi
Yougsam បានឲ្យដឹងថា ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន
នឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យអភិវឌ្ឍលើគ្រប់វិស័យចាប់ពីនយោបាយ
ការទូត សេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ វប្បធម៌
និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។
ទទួលជួបឯកអគ្គរដ្ឋទូតលីទុយអានី
លោក Darius Gai Dys ប្រធានរដ្ឋលោក Vo Van Thuong
បានបញ្ជាក់ថា
វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី
និងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយលីទុយអានី; មានបំណងថា
ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នយោបាយ ការទូត ពាណិជ្ជកម្ម
វប្បធម៌ អប់រំ និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។ ចំណែកលោកឯកអគ្គរដ្ឋទូត Darius
Gai Dys បានសម្ដែងនូវគោលបំណងថា ប្រទេសទាំងពីរនឹងស្វែងរកឱកាសសហប្រតិបត្តិការបន្ថែមទៀត;
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វប្បធម៌
និងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់៕