
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងកម្មវិធី “មោទនភាពកសិករវៀតណាម”
ក្នុងឱកាសរំលឹកខួបលើកទី៨៦ នៃទិវាបង្កើតសមាគមកសិករវៀតណាម ថ្ងៃទី១៤ខែតុលានោះ នាយប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៦ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកម្មវិធី “មោទនភាពកសិករវៀតណាម”។ ថ្លែងមតិក្នុងពិធី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានលើកច្បាស់ថា បក្សនិងរដ្ឋជានិច្ចកាលផ្តោតការយកចិត្តទុកដាក់លើការងារបញ្ជាណែនាំអភិវឌ្ឍន៍ផ្នែកកសិកម្ម កសាងជនបទថ្មីនិងលើកស្ទួយជីវភាពរស់ នៅរបស់ប្រជាជន សំដៅកសាងផ្នែកកសិកម្មអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយតាមទិស ទំនើបនិងនិរន្តរភាព។ ទន្ទឹមជាមួយគ្នានោះ បក្សនិងរដ្ឋក៏បន្តផ្តោតការយកចិត្តទុកដាក់ ពិសេសលើប្រជាកសិករព្រមទាំងធានាសន្តិសុខសង្គមសម្រាប់ប្រជាកសិករទៀតផង។ លោក Tran Dai Quang ផ្តល់អនុសាសន៍ថា៖
“រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ គប្បីអនុវត្តសកម្មភាពជាក់ស្តែង ដើម្បីបញ្ចូនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿនទៅកាន់តំបន់ជនបទ។ រួមជាមួយគ្នានោះ សកម្មជួយប្រជាកសិករបំផុសគំនិតដើម្បីរំដោះឲ្យបានការងារហត្ថកម្ម។ សមាគមកសិកម្មគ្រប់ជាន់ថ្នាក់ ត្រូវក្លាយទៅជាតំណាងជាក់ស្តែង ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ សមាជិកនៃសមាគមកសិករ រួមចំណែកធ្វើការផ្ទេរចនាសម្ព័ន្ធសេដ្ឋកិច្ចជនបទ។ ជាពិសេសគឺលើលកំពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាកសិករ បង្កលក្ខណៈ ងាយស្រួលសម្រាប់ប្រជាកសិករអាចចូលរួមនិងទទួលយកផល នៃកិច្ចការឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មនិងធ្វើសមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិ”។
ក្នុងឱកាសនេះដែរ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញប្រគល់កិត្តនាម “កសិករឆ្នើមឆ្នាំ២០១៦” ដល់កសិករឆ្នើមចំនួន៦៣នាក់ ដែលមានការផ្តើមគំនិតនាំ មកនូវប្រសិទ្ធិភាពសេដ្ឋកិច្ចក្នុងផលិតកម្មកសិកម្ម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម