ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញធ្វើជាអធិបតីក្នុងសម័យ ប្រជុំលើកទី៦នៃគណៈកម្មាធិការមជ្ឈឺមទទួលបន្ទុកការកែទម្រង់ផ្នែកយុត្តិធម៌


 (រូបថត៖ TTXVN) 

 នាព្រឹកថ្ងៃ​ទី១៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹម ទទួល​បន្ទុ​កការកែ​ទម្រង់​ផ្នែក​យុត្តិធម៌ បានរៀបចំសម័យប្រជុំលើកទី៦ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋ និង​ជាប្រធាន​គណៈ​កម្មាធិការ​មជ្ឈឹមទទួល​បន្ទុកការកែ ទម្រង់ផ្នែកយុត្តិធម៌លោក ​Tran Dai Quang។
 
អញ្ជើញថ្លែងនៅសម័យប្រជុំនេះ ប្រធានរដ្ឋលោក Tran Dai Quang បាន ស្នើឲ្យ​គណៈ​កម្មាធិការ​កិច្ច​ការ​នយោបាយមជ្ឈឹមនិងស្ថាប័នពាក់ព័ន្ធនានា កសាង គម្រោង​ការណ៍និង​របាយការណ៍ដែល​បូកសរុប​គ្រប់​មតិ​យោបល់ ​របស់សមាជិកគណៈកម្មាធិការទាំងអស់យ៉ាង​បរិបូរណ៍ ដើម្បីស្រាវជ្រាវ ទទួលយ​ក ​កែ សម្រួល​ដល់ខ្លឹម​សារនានា​ដែលត្រូវបាន​លើកយកមកពិភាក្សាក្នុងសម័យប្រ​ជុំនេះ។​
 
លោក​ប្រធានរដ្ឋក៏ស្នើឲ្យស្ថាប័នមានសមត្ថកិច្ចថ្នាក់មជ្ឈឹម ផ្ដោតទៅលើការ បញ្ជា​ណែនាំ​ឲ្យអង្គភាព​ក្រោម​ឱវាទ​នានា ធ្វើ​ការស្រាវជ្រាវ ដាក់ចេញដំណោះ ស្រាយឲ្យបានទា​ន់ពេលវេលាចំពោះការជួបបញ្ហាការ​លំបាក ការជំពាក់​ជំពិននា​នានៅមូល​ ដ្ឋាន ព្រមទាំងបន្តជំរុញខ្លាំងនូវការអនុវត្តភារ​កិច្ចកែទម្រង់ផ្នែកយុត្តិធម៌ឲ្យបានត្រឹម ត្រូវតាមមា​គ៌ារបស់​បក្សផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top