ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបចរចាជាមួយអគ្គលេខា បក្ស ប្រធានរដ្ឋចិនលោក Xi Jinping

នាព្រឹកថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញ​ជួប​ចរចាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។

 

 
ថ្នាក់ដឹកនាំទាំង២រូបក្នុងជំនួបចរចា (រូបថត៖ Tuoitre)

ប្រធានរដ្ឋលោក Tran Dai Quang សង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់​វិស័យជាមួយចិន ជាគោល ជំហរមុនក៏ដូចជាក្រោយ យូរអង្វែងនិងជាជម្រើសយុទ្ធសាស្ត្រ អាទិភាពចម្បង ក្នុង​គោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។

ស្ដីពីបញ្ហាសមុទ្រខាងកើត លោក Tran Dai Quang ស្នើឲ្យចិនរួមជាមួយ អាស៊ានបន្តអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីទាក់ទិននានា នៅសមុទ្រខាងកើត (DOC) ហើយដំណើរការចរចាដើម្បីកសាងក្រមប្រតិបត្តិ (COC) ឲ្យមានប្រសិទ្ធភាព។

រីឯខ្លួនវិញ  អគ្គលេខាបក្ស ប្រធានរដ្ឋលោក Xi Jinping សង្កត់ធ្ងន់ថា ជោគជ័យនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមលើកនេះនឹងធ្វើឲ្យស៊ីជំរៅថែមទៀតនូវការយល់ដឹងក្នុងបក្ស រដ្ឋាភិបាលនិងប្រជាជនចិនអំពីទំ​នាក់​ទំនងចិន វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top