ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជាអធិបតីពិធីជប់លៀងសន្និសីទជាន់ខ្ពស់ APEC

 
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang
អញ្ជើញជាអធិបតីពិធីជប់លៀងសន្និសីទជាន់ខ្ពស់ APEC

នាយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជាអធិបតីពិធី​ជប់​លៀង​និងសម្ដែងសិល្បៈអបអរសាទរសន្និសីទជាន់ខ្ពស់ APEC លើកទី ២៥។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានអះអាងថា៖តំបន់អាស៊ី - ប៉ាស៊ីហ្វិកជានិច្ចកាលជាអាទិភាពចំបងក្នុងគោលនយោបាយកិច្ចការបរទេសនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាម។ ចាប់តាំងពីពេលផ្លាស់ប្ដូរថ្មីនោះ អនាគតរបស់វៀតណាមមិនអាចកាត់ផ្ដាច់ចេញពីអនាគតរួមនៃតំបន់បានឡើយ។ លោកបានសង្កត់ធ្ងន់ថា៖

“រាល់សមិទ្ធិផល ដែលទទួលបាន បន្ទាប់ពី ២០ ឆ្នាំចូលរួម APEC កាន់តែអាះអាងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការផ្លាស់ប្ដូរព្រមៗ​ គ្នាធ្វើសមាហរណកម្មស៊ីជម្រៅ និងពង្រីកតួនាទីម្ចាស់ការថែមទៀតក្នុងការរួមចំណែកបង្កើតឡើងយន្តការសហប្រតិបត្តិការតំបន់និងសកល។ ព្រមទាំងនេះក៏ជាសមិទ្ធផលនៃដំណើរការសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងវៀតណាមជាមួយបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ផងដែរ”។

លោក Tran Dai Quang បានលើកច្បាស់ថា វៀតណាមបានរួមជាមួយបណ្ដាខឿនសេដ្ឋកិច្ចបោះជំហានក្នុងមាគ៌ា​សហប្រតិបត្តិការ​និងអភិវឌ្ឍន៍។ ខឿនសេដ្ឋកិច្ចជាសមាជិក APEC ជាច្រើនបានក្លាយទៅជាដៃគូឈានមុខគេរបស់វៀតណាមអំពីការជូញដូរពាណិជ្ជកម្ម និងវិនិយោគ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top