ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវ​នឹង​អញ្ជើញទៅ​បំពេញ​ទស្សនកិច្ច​នៅរុស្ស៊ី និងបេឡារុស​


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី និងបេឡារុស 

ទទួលសេចក្ដី​អញ្ជើញរបស់ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ​លោក V.Putin និង​​ប្រធានាធិបតី​ នៃសាធារណ​រដ្ឋ​បេឡារុស​ លោក Alexander Lukashenko ប្រធា​នរដ្ឋវៀតណាម​លោក Tran Dai Quang និងលោកជំទាវ​​នឹងអញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅសហព័ន្ធរុស្ស៊ី និងសាធារណរ​ដ្ឋបេឡារុស។ នាថ្ងៃទី ២០ ខែមិថុនា​ ឆ្នាំ​២០១៧ ក្រសួង​ការ​បរទេស​វៀតណាម បានជូនដំណឹងឲ្យដឹងថាដំណើរទ​ស្សនកិច្ចនេះ នឹង​ប្រព្រឹត្តិទៅ​ចាប់​​ពី​ថ្ងៃទី​២៦ ខែមិថុនា ដល់ថ្ងៃទី​១ ខែកក្ដដា ​ឆ្នាំ ២០១៧​៕

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម


top