ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបអនុរដ្ឋមន្រ្តីក្រសួងសន្តិសុខឡាវ


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ) ទទួលជួបអនុរដ្ឋមន្រ្តីក្រសួងសន្តិសុខឡាវ
ឧត្តមសេនីយ៍ទោ Konthong Phongvichit 

ក្នុងជំនួបសន្ទនា​ជាមួយឧត្តមសេនីយ៍ទោ Kon​hthong Phongvichit អនុរដ្ឋមន្រ្តីក្រសួងសន្តិ​សុខ​ឡាវ នាថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ​២០១៨ ប្រធានរ​ដ្ឋវៀតណាមលោក T​ran Dai Quang បានវាយ​តំលៃ​ខ្ពស់ ចំពោះកិច្ច​សហប្រតិ​បតិ្តការ​លើ​វិស័យ​សន្តិសុខ​ការពារ​ជាតិ ​រវាងវៀត​ណា​មនិង​ឡាវ​។

លោក​ប្រធានរដ្ឋស្នើឲ្យកងក​ម្លាំងនគរបាលនៃប្រទេសទាំងពី​រ ប​ង្កើនកិច្ចសហការគ្នា​ សំដៅ​អនុវត្តន៍​ឲ្យបាន​ល្អ​នូវ​​​គោលជំហរ​ របស់ថ្នាក់ដឹកនាំជាន់​ខ្ពស់នៃបក្សទាំងពីរ រដ្ឋ​ទាំងពីរក្នុងការធានាសន្តិសុខ​ជាតិ​ សណ្ដាប់​ធ្នាប់​ សុវត្ថិភា​ព​សង្គម នៅប្រទេសនីមួ​យៗក្នុង​គ្រ​ប់កាលៈ​ទេសៈ។​ មិនទុក​ឲ្យករណី​ចៃដន្យ​ដោយ​ឧបាយ​ក​លបំផ្លិច​បំផ្លាញសន្តិសុខជាតិនៅ​ប្រទេសនីមួយៗ ឬឧ​បាយកល​បំបែក​បំបាក​ចំណង​មិត្ត​ភាព​ពិសេស​វៀត​ណាម​-ឡាវ​មួយ​កើតមានឡើយ។ រួមជាមួយ​គ្នានោះ តស៊ូប្រឆាំងការជួញដូរគ្រឿ​ងញៀនឆ្លងដែន ​ដើម្បី​រួម​គ្នាកសាង​ខ្សែព្រំ​ដែន​រួម​ ប្រកបដោយសន្តិភាព​ ស្ថិរភាពនិងវឌ្ឍនភា​ព។​

ឯខ្លួនវិញ ឧត្តមសេនីយ៍​ទោ Konthong Phongvichit បានសម្ដែងគោលបំណងច​ង់ឲ្យប្រធាន​រដ្ឋលោក​ Tran Dai Quangបន្តបង្ក​លក្ខណៈងាយ​ស្រួលដើម្បី​ទំនាក់ទំនង​សហប្រតិបតិ្តការ​រវាង​ក្រសួង​ទាំង​ពីរ​កាន់​តែអភិវឌ្ឍន៍​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top