ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបរដ្ឋមន្រ្តីការបរទេស រ្វ៉ាន់ដានិងរដ្ឋមន្រ្តីការបរទេសហ្គីណេ

នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញ​ទទួលជួបសវនាការជាមួយរដ្ឋមន្រ្តីការបរទេសរ្វ៉ាន់ដាលោកស្រី Louise Mushi Ki Wabo និងរដ្ឋមន្រ្តីការបរទេសនិងអាណិកជនហ្គីណេ Mama Ditoii Ré ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបសវនាការជាមួយរដ្ឋមន្រ្តីការបរទេសរ្វ៉ាន់ដា
លោកស្រី Louise Mushi Ki Wabo (រូបថត៖ VOV)

ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang បានឲ្យដឹងថា វៀតណាមជានិច្ចកាលគោរពនិងមានគោល​បំ​ណង​ចង់ជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ ដើម្បីវឌ្ឍនភាពដូចគ្នាជាមួយមិត្តភក្តិប្រពៃណីនានានៅទ្វីបអាហ្វ្រិក ក្នុងនោះមានរ៉្វាន់ដានិងហ្គីណេ។ ដើម្បីជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមជាមួយដៃ​គូ​ទាំងពីរនេះ លោកប្រធានរដ្ឋបានស្នើឲ្យបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពិសេសគឺថ្នាក់ជាន់ខ្ពស់ នៅលើកាណាល់ទាំងអស់រួមមាន រដ្ឋ រដ្ឋសភា ក្រសួង ស្ថាប័ន តំបន់និងសហគ្រាស ជាដើម។ ព្រមទាំងបង្កើនកិច្ចសហការគ្នានៅវេទិកាពហុភាគីនានាផងដែរ ពិសេសគឺក្នុងក្របខ័ណ្ឌអ.ស.ប។

ស្ដីពីកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម ប្រធានរដ្ឋលោក Tran Dai Quang ក៏ស្នើឲ្យបណ្ដាភាគីបន្តសុក្រិតក្របខ័ណ្ឌ​គតិយុត្ត​ ដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់ការបើកទូលាយថែមទៀតនូវកិច្ចសហប្រតិបតិ្តការរវាងវៀតណាមជាមួយរ៉្វាន់ដានិងហ្គីណេផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top