ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសំណេះ​សំណាលជា​មួយ​គណៈប្រតិភូ​កុមារមាន​ជីវភាពរស់​នៅពិសេស​


 ប្រធានរដ្ឋលោក Tran Dai Quang (ខាងឆ្វេង) និងប្អូនៗកុមារ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ​ឆ្នាំ២០១៨ ប្រធានរដ្ឋវៀតណា​មលោក​ Tran Dai Quang បានជួបសំណេះសំណាល​​ជាមួយ​សិស្សានុសិស្សមាន​ជីវភាពរស់នៅពិសេសចំនួន​៧០នាក់ មកពីខេត្តក្រុងចំនួ​ន១៤នៅក្នុង​ទូទាំង​ប្រទេស​។
 
នេះជាគំរូ​អំពីស្មារតីជំនះ​ពុះពារលើការលំបា​ក ដណ្ដើម​បាន​លទ្ធផលឆ្នើមៗ​ក្នុងការសិក្សា​រៀន​សូត្រ​និង​ហាត់​ពត់លត់​ដំក្នុងឆ្នាំសិក្សាកន្លង​ទៅ។ លោក Tran Dai Quang បានថ្លែងអំណរគុណចំ​ពោះស្ថាប័ន អង្គការ បុ​គ្គលនៅ​ក្នុងនិងក្រៅប្រ​ទេស ដែលមានការរួមវិភាគទានដ៏ថ្លៃថ្លាចំពោះមូលនិ​ធិគាំពារកុមារវៀតណា​ម ព្រម​ទាំង​លើក​សរសើរមូលនិធិគាំពារកុមារ​វៀតណាម ដែលបានរួមចំណែកដ៏សំខា​ន់ទៅក្នុងបុព្វហេតុកា​រពារ ថែទាំ​និង​អប់​រំកុមារ​ផង​ដែរ។
 
ប្រធានរដ្ឋលោក Tran Dai Quang បាន​ស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ​នានាចាំបាច់​ត្រូវលើក​ស្ទួយប្រសិទ្ធភា​ពនៃការគ្រ​ប់គ្រងរ​បស់រដ្ឋ កា​រទទួល​ខុសត្រូវ​របស់​គ្រួសារ​និង​ការចូល​រួមរបស់​សង្គមទាំង​មូលចំពោះ​បុព្វហេតុការ​ពារ ថែទាំ​និងអប់រំកុមារ។ ព្រមទាំងត្រូវ​ធានាឲ្យកុមារទាំងអស់ទទួលបាន​ការថែ​ទាំសុខភាព ពិសេស​គឺកុមារមាន​ជីវភាពរស់នៅពិសេ​ស កុមារក្នុងគ្រួសារក្រី​ក្រ កុមារជាជនជាតិភាគតិ​ច និង​កុមារនៅ​តំបន់​ព្រៃភ្នំ​ តំបន់ឆ្ងាយដាច់​ស្រយាល៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top