ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសំណេះសំណាលជាមួយនារីនគរបាលឆ្នើមឆ្នាំ ២០១៦


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសំណេះសំណាល
ជាមួយនារីនគរបាលឆ្នើមឆ្នាំ ២០១៦ 

នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​ជួបសំ​ណេះ​សំណាលជាមួយនារីនគរបាលឆ្នើមឆ្នាំ ២០១៦ និងតំណាងសមូហភាពដែលបានអនុវត្ត  រូបសណ្ឋាន សំណង់ ផ្នែក​ការងារឆ្នើមទាំង ២០ ដោយនារីជាអ្នកទទួលបន្ទុក នៅក្នុងចលនានារីនគរបាល ប្រជាជន​សិក្សា​រៀន​សូត្រ​និងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ។ 

ថ្លែងមតិ​នៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងថា ដើម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការ​និង​ភារកិច្ច​ក្នុង​ដំណាក់​កាលបដិវត្តន៍ថ្មីនេះ កងកម្លាំងនគរបាលប្រជាជននិយាយរួម និងនារី​នគរ​បាល​និយាយ​ដោយ​ឡែក​ គប្បីអនុវត្តល្អនូវបណ្ដាចលនាប្រឡងប្រណាំង ជាពិសេសគឺចលនាប្រឡងប្រណាំង “នគរបាល​ប្រជាជន​សិក្សា​រៀន​សូត្រអនុវត្តតាមដំបូន្មានទាំង ៦ ប្រការរបស់លោកអ៊ំហូ” និង “នារីនគរ​បាល​ប្រជាជន​សិក្សា​រៀន​សូត្រ និង​ធ្វើតាម​គំរូសីលធម៌លោកប្រធានហូជីមិញ”។

“យើងគប្បីយក​ចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់ និងស៊ីជម្រៅថែមទៀត ដើម្បីបង្ក​លក្ខណៈ​សម្រាប់​នារី​រួម​ចំណែក​ថែមទៀត ដើម្បី នារីអាចបញ្ជាក់ពីខ្លួនឯង និងបង្កើតឡើងស្នា​ដៃថ្មី​នៅក្នុង​បុព្វហេតុ​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ ផ្ដោតការយកចិត្តទុកដាក់​លើការ​អប់រំ​បំពាក់​បំប៉ន​ដើម្បី​ឲ្យនារី​រួមវិភាគ​ទាន​បានច្រើនថែមទៀត”៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​


top