ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៖ កិច្ចសហប្រតិបត្តិការនិងសាមគ្គីភាព នាំមកនូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ចីរភាពនិងសុវត្ថិភាព

នាព្រឹកថ្ងៃទី២០ មេសា វេទិកាអាស៊ី Boao បានបើកជាផ្លូវការនៅទីក្រុង Bo Ao ខេត្ត Hainan ប្រទេសចិន។ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ញើរ សាររបស់វៀតណាមទៅកាន់ពិធីបើកនៃវេទិកា តាមរយៈសុន្ទរកថាដែលត្រូវបានថតទុកជាមុន។\

វេទិកាអាស៊ី Boao បានបើកជាផ្លូវការនៅទីក្រុង Bo Ao ខេត្ត Hainan ប្រទេសចិន នាព្រឹកថ្ងៃទី២០ ខែមេសា។ (រូបថត៖ Chinanews.com)


ក្នុងសារផ្ញើរទៅកាន់វេទិកា លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ ធ្ងន់ថា ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនឹងបញ្ហាប្រឈមដែលមិនធ្លាប់មាន តាំងពីមុនមក គ្មានប្រទេសណាមួយដែលអាចដោះស្រាយរាល់ការលំបាកទាំងនោះ ដោយតែម្នាក់ឯងបានឡើយ មានតែកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពទើបនាំមកនូវជោគជ័យបាន។ ហេតុដូច្នេះ ប្រទេសទាំងអស់ត្រូវការរួមដៃគ្នាធ្វើសកម្មភាពដើម្បីការ អភិវឌ្ឍប្រកបដោយបរិយាប័ន្ន ចីរភាពនិងសុវត្ថិភាពសម្រាប់ប្រជាជនគ្រប់រូប។ លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “ទីមួយគឺជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងនិងទប់ស្កាត់ ជម្ងឺរាតត្បាត លើកកំពស់សមត្ថភាពនៃប្រព័ន្ធសុខា ភិបាលសាធារណៈ ហើយធានាឲ្យ បណ្ដាប្រទេសសុទ្ធតែមានសិទ្ធិទទួលបានវ៉ាក់សាំងក្នុងតម្លៃសមរម្យ។ ទីពីរគឺ រក្សារឹងមាំនូវ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាប្រតិបត្តិការនៃខ្សែសង្វាក់ផ្គត់ផ្គង់ ជំរុញផលិតកម្ម បង្កើតការងារធ្វើ លើកកំពស់ភាពធន់នៃខឿនសេដ្ឋកិច្ចនៅចំពោះមុខឧប្បត្តិហេតុដែលអាចកើតមានឡើងនាពេលអនាគត។ ទីបីគឺគៀងគរប្រភពធនធានចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាប័ន្ន អនុវត្តន៍គោលដៅអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ ជាពិសេសគឺការទប់ទល់នឹងបម្រែ បម្រួលអាកាសធាតុ ថាមពលស្អាត ការគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព និងការអប់រំ។ ទីបួនគឺកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍប្រភពធនធានមនុស្ស ដើម្បីបម្រើការផ្លាស់ប្ដូរឌីជីថលក្នុងទំនោរអភិវឌ្ឍថ្មី មិនទុកឲ្យនរណាម្នាក់ត្រូវបំភ្លិចចោលឡើយ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


top