ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អះអាងនូវការប្តេជ្ញាចិត្ត កសាង ប្រកបដោយជោគជ័យនូវនីតិរដ្ឋសង្គមនិយមវៀតណាមរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន

អញ្ជើញថ្លែងនៅសិក្ខាសាលានេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើគោលដៅ៖ ខិតខំដល់ឆ្នាំ ២០៤៥ សម្រេចជាស្ថាពរនូវគំរូ នីតិរដ្ឋសង្គមនិយមដែលពិតជារបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន ដឹកនាំ ដោយបក្ស; យកការអភិវឌ្ឍមនុស្សជាមជ្ឈភាព; គោរព ធានា ការពារសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ; ធានាអធិបតេយ្យភាពរបស់ប្រជាជន; គោរពរដ្ឋធម្មនុញ្ញនិងច្បាប់; មានប្រព័ន្ធច្បាប់ពេញលេញ សមកាលកម្ម ឯកភាព អាចធ្វើទៅបាន តម្លាភាព ស្ថិរភាព និងមានប្រសិទ្ធភាពខ្ពស់ ដែលឆ្លើយតបនឹងតម្រូវការសមាហរណកម្មអន្តរជាតិ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញចូលរួមសិក្ខាសាលាជាតិក្រោមប្រធានបទ ៖

 

 

  “បញ្ហាថ្មី និងជំហានលោតផ្លោះក្នុងការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥”។ (រូបថត៖ TTXVN) នាព្រឹកថ្ងៃទី ១៧ មិនា នៅទីក្រុងហូជីមិញ គណៈកម្មការដឹក  

នាព្រឹកថ្ងៃទី ១៧ មិនា នៅទីក្រុងហូជីមិញ គណៈកម្មការដឹកនាំការកសាង គម្រោង “យុទ្ធសាស្ត្រកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥” បានបើកសិក្ខាសាលាជាតិក្រោមប្រធានបទ៖ “បញ្ហាថ្មី និងជំហានលោតផ្លោះក្នុងការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥”។

 

អញ្ជើញថ្លែងនៅសិក្ខាសាលានេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើគោលដៅ៖ ខិតខំដល់ឆ្នាំ ២០៤៥ សម្រេចជាស្ថាពរនូវគំរូ នីតិរដ្ឋសង្គមនិយមដែលពិតជារបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន ដឹកនាំដោយបក្ស; យកការអភិវឌ្ឍមនុស្សជាមជ្ឈភាព; គោរព ធានា ការពារសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ; ធានាអធិបតេយ្យភាពរបស់ប្រជាជន; គោរពរដ្ឋធម្មនុញ្ញនិងច្បាប់; មានប្រព័ន្ធច្បាប់ពេញលេញ សមកាលកម្ម ឯកភាព អាចធ្វើទៅបាន តម្លាភាព ស្ថិរភាព និងមានប្រសិទ្ធភាពខ្ពស់ ដែលឆ្លើយតបនឹងតម្រូវការសមាហរណកម្មអន្តរជាតិ។

 

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអះអាងជាថ្មីម្តងទៀតនូវ ការប្តេជ្ញាចិត្ត ក្នុងការកសាងប្រកបដោយជោគជ័យនូវនីតិរដ្ឋសង្គមនិយមរបស់ ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជនដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម ឆ្ពោះទៅរកខឿនប្រជាធិបតេយ្យ សមភាព យុត្តិធម៌ ទំនើបកម្ម ដើម្បីនាំមកនូវភាពចម្រុងចម្រើន និងសុភមង្គលជូនប្រជាជន លើកកំពស់សក្តានុពល ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ៕


top